The Phnom Penh Post Search

Search form

ដំណើ​រការ​លុប​បំបាត់​អាវុធ​នុយ​ក្លេ​អ៊ែរ​ របស់កូរ៉េ​ខាងជើង មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ​

Content image - Phnom Penh Post
លោកគីម ជុងអ៊ុន​​​ (ឆ្វេង​) ចាប់ដៃជាមួយលោក​​ដូណាល់ ត្រាំ​ បន្ទាប់ពីចុះហត្ថលេខារួ​ច។ AFP

ដំណើ​រការ​លុប​បំបាត់​អាវុធ​នុយ​ក្លេ​អ៊ែរ​ របស់កូរ៉េ​ខាងជើង មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ​

ក្រុង​វ៉ាស៊ីនតោនៈ ​កិច្ចប្រជុំ​ជា​លក្ខណៈ​ប្រ​វ​តិ្ត​សាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក​លោក ​ដូ​ណា​ល់ ​ត្រាំ​ និង មេដឹកនាំ​កូរ៉េខាងជើង​លោក ​គីម ​ជុង​អ៊ុន ​បាន​បិទ​បញ្ចប់​ជាមួយនឹង​ពាក្យសន្យា«នៃ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង» ប៉ុន្តែ​រយៈពេល​ដប់​ថ្ងៃ​ ហើយ​បន្ទាប់ពី​កិច្ចប្រជុំនោះមក មិនទាន់មាន​គម្រោង​សកម្មភាព​ណាមួយ​ ​លេច​រូបរាង​នៅឡើយទេ​។

បន្ទាប់ពី​បាន​វិល​ត្រលប់​មកកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្ដាហ៍​មុន​ជាមួយនឹង​ភាព​ត្រេកអរ​ដោយ​ទទួលបាន​ជោគជ័យ​លោក​ប្រធានាធិបតី​អាមេរិក ​បាន​សរសេរ​លើ​ប្រព័ន្ធ​ធ្វី​ធើ​ថា «វា​មិនមាន​ទៀត​ទេ​ ការគំរាមកំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង» ដែល​នេះ​ គឺជា​ការអះអាង​ដ៏​ក្លាហាន​មួយ​ ខណៈដែល​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​គីម​ ជុង​អ៊ុន ​មិនទាន់​ត្រូវបាន​ប៉ះពាល់​នៅឡើយ។

ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ បាន​សារភាពថា​ មាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​ ខណៈអ្នកចរចា ​បានធ្វើការ​ពិភាក្សា​អំពី​ការងារ​លម្អិត​ជាច្រើន​សន្ធឹក​នៃ​អ្វីដែល​ពួកគេ​សង្ឃឹមថា​ ក្រុង​ព្យុងយ៉ាង​ នឹងធ្វើ​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ពិតប្រាកដ ​និង​មិនអាច​កែប្រែបាន។

អ្នកតាមដាន​បញ្ហា​នេះ​ជាច្រើន​មាន​អារម្មណ៍​ខកចិត្ត​ ដោយសារតែ​សេចក្ដីថ្លែងការណ៍ ​ដែល​ថា្នក់​ដឹកនាំ​ទាំងពីរ​ បាន​ចុះហត្ថលេខា​នោះ​ មិនបាន​បង្ហាញ​ពី​អត្ថន័យ​ច្បាស់​អំពី​និយមន័យ​នៃ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នោះទេ។

ក្រុមអ្នកតាមដាន​បញ្ហា​កូរ៉េខាងជើង​ទាំងនោះ​ មានការ​ព្រួយ​បារ​ម្ភ​ក្រែង​លោក​ គីម ​ជុង​អ៊ុន​នៅតែមាន​គម្រោង​រក្សា​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដដែល៕ PDN

អត្ថបទគួរចាប់អារម្មណ៍