ក្រុង​ឌូបៃៈ ​រដ្ឋាភិ​បាល​យេ​ម៉ែន​និង​ក្រុម​បំបែក​ខ្លួន​ភាគ​ខាង​ត្បូង​ ខក​ខាន​មិន​បាន​ជួប​ប្រជុំ​ទៅ​តាម​កាល​បរិច្ឆេទ​មួយ​ ដើម្បី​បង្កើត​រដ្ឋាភិ​បាល​បែង​ចែក​អំណាច​ ជា​ការ​គំរាម​ឲ្យ​ចុះ​ហត្ថ​លេ​ខា​ជុំ​វិញ​ក្តី​សង្ឃឹម​នៃ​កិច្ច​ព្រម​ព្រៀង​ទូ​លំ​ទូ​លាយ ​ដើម្បី​បញ្ចប់​សង្គ្រាម​អស់​ជា​ច្រើន​ឆ្នាំ​។​

​ជម្លោះ​នៅ​យេម៉ែន​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់ ​ហើយ​បាន​ជំរុញ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ ធ្លាក់​ចូល​ក្នុង​គ្រោះ​ទុរ្ភិក្ស​ សង្គ្រាម​នោះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​ ២០១៤​ នៅ​ពេល​រដ្ឋាភិ​បាល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រត់​ចេញ​ពី​រដ្ឋ​ធានី​សា​ណា​ ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​មាន​សម្ព័ន្ធ​មិត្ត​ជា​មួយ​អ៊ី​រ៉ង់​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​អន្តរា​គមន៍​យោ​ធា​ដឹក​នាំ​ដោយ​អារ៉ា​ប៊ី​ សា​អ៊ូ​ឌីត​។​

​បញ្ហា​កាល​ពី​ខែ​សី​ហា​ បាន​ផ្ទុះ​ឡើង​វិញ​ទៅ​លើ​ក្រុម​រណ​សិរ្ស​បំបែក​ខ្លួន​មួយ​ ខណៈ​ក្រុម​ផ្តាច់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​ បាន​ដណ្តើម​គ្រប់​គ្រង​យក​ទី​ក្រុង​អា​ឌែន​ ជា​ទី​ក្រុង​បណ្តោះ​អា​សន្ន​របស់​រដ្ឋាភិ​បាល​បាន​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ​។​

​ប្រទេ​ស​ អារ៉ាប់​រួម​ ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌីត​ បាន​ជួយ​ប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​នៅ​ក្នុង​ជម្លោះ​ទ្រង់​ទ្រាយ​ធំ​នៅ​យេ​ម៉ែន​ ដែល​បាន​បណ្តុះ​បណ្តាល​ហើយ​បាន​រក្សា​ទំ​នាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​កង​កម្លាំង​បំបែក​ខ្លួន​ ដោយ​បាន​ផ្តល់​សញ្ញា​ថា​ មាន​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​ការ​ធ្វើ​អន្តរា​គមន៍​ របស់​ក្រុម​ប្រទេស​មហា​អំណាច​ឈូង​សមុទ្រ​មួយ​នេះ​៕ ​SK