The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តាលីបង់ៈ កិច្ច​ចរចា​ជុំ​ថ្មី​បំផុត​អាមេរិក​-តាលីបង់ ​បញ្ចប់​ជាមួយ​លទ្ធផល​ផ្លែផ្កា​​

តាលីបង់ៈ កិច្ច​ចរចា​ជុំ​ថ្មី​បំផុត​អាមេរិក​-តាលីបង់ ​បញ្ចប់​ជាមួយ​លទ្ធផល​ផ្លែផ្កា​​

Content image - Phnom Penh Post
​​ទាហានអាហ្វហ្គានីស្ថាន ឈរយាម​ក្នុង​អំឡុង​ពិធីបុណ្យ​ Eid al-Adha។ AFP

តាលីបង់ៈ កិច្ច​ចរចា​ជុំ​ថ្មី​បំផុត​អាមេរិក​-តាលីបង់ ​បញ្ចប់​ជាមួយ​លទ្ធផល​ផ្លែផ្កា​​

ក្រុង​កាប៊ុលៈ ​អ្នក​នាំពាក្យ​ក្រុម​តាលីបង់​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​ចរចា​រវាង​អាមេរិក ​និង​ក្រុម​តាលីបង់​ ​បាន​បញ្ចប់​​​កិច្ច​ចរចា​ជុំ​ថ្មី​បំផុត​របស់​ពួក​គេ​​ដើម្បី​​ឈាន​ដល់​​កិច្ច​ព្រមព្រៀង​មួយ​ ដែល​មើល​ឃើញ​ថា អាមេរិក​កាត់​បន្ថយ​វត្តមាន​កងកម្លាំង​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​។​

យោង​តាម​លោក​ Zabihullah Mujahid ​បាន​ឲ្យ​ដឹង​ថា ​កិច្ច​ពិភាក្សា​ជុំ​ទី៨​ ដែល​បាន​​ធ្វើ​ឡើង​នៅ​ក្រុង​ដូហា​នោះ​បាន​បញ្ចប់​នៅ​ពាក់​កណ្តាល​​អាធ្រាត្រ​ថ្ងៃ​ចន្ទ​។​

លោក​ Mujahid បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា៖ «​ការងារ​​ចរចា​នោះ​ ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​យ៉ាង​ខ្លាំង​ ប៉ុន្តែ​​​ទទួល​បាន​​លទ្ធផល​​ផ្លែ​ផ្កា​។​

ភាគី​ទាំង ​២ ​បាន​ឯកភាព​គ្នា​​​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​​ថ្នាក់​ដឹកនាំ​របស់​ពួក​គេ​សម្រាប់​ជំហាន​បន្ត​ទៀត​។

មិន​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ចេញ​ពី​ស្ថានទូត​អាមេរិក​​នៅ​ក្រុង​​កាប៊ុល​ទេ​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រេសិត សន្តិភាព​ពិសេស​របស់​​អាមេរិក​លោក​ Zalmay ​Khalilzad ​បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា៖ ​«​ខ្ញុំ​សង្ឃឹម​ថា​ នេះ​គឺ​ជា​ថ្ងៃ​បុណ្យ ​Eid ​ចុង​ក្រោយ​ ជា​ទី​ដែល​ប្រជាជន​អាហ្វហ្គានីស្ថាន​​ស្ថិត​នៅ​ក្នុង​សង្គ្រាម​នៅ​ឡើយ​»​ ដោយ​បាន​ថ្លែង​សំដៅ​ទៅ​លើ​ថ្ងៃ​បុណ្យ​ Eid al-Adha ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ពិភព​មូស្លីម​នោះ​។​

ការ​ចរចា​បាន​ឈាន​ទៅ​រក​ឲ្យ​មាន​សន្តិភាព​នៅ​ក្រុង​កាប៊ុល ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែល​សេចក្តី​ប្រកាស​​កិច្ច​ព្រមព្រៀង ​US-តាលីបង់ ​អាច​​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ៕​ AFP/SK

អត្ថបទគួរចាប់អារម្មណ៍