​កាល​ពីថ្ងៃព្រហស្បតិ៍ ​ទី ​២៨​ ​មករា​ តុលាការ​កំពូល​របស់​ប្រទេស​ប៉ាគីស្ថាន​ បាន​បញ្ជា​ឱ្យ​ដោះលែង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ម្នាក់​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពីការ​កាត់ក្បាល​អ្នក​កាសែត​សហរដ្ឋ​អាមេរិក​ឈ្មោះ ​Daniel​ Pearl​។

​ក្រុម​មេធាវី​បាន​និយាយ​ថា​ លោក​ Ahmed​ Omar​ Saeed ​Sheikh​ ​ដែល​ជាជន​សង្ស័យ​សំខាន់​នៅ​ក្នុងការ​ចាប់​ពង្រត់​និង​ឃាតកម្ម​លើ​អ្នក​យក​ព័ត៌មាន​ Wal​l Street ​Journal​ ត្រូវ​បាន​ដោះលែង​ដោយ​ក្រុម​ចៅក្រម​បីរូប​។

Sheik​ បាន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ចូលរួម​ចំណែក​ក្នុងការ​ស្លាប់​របស់​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ Wall​ Street​ Journal​។​ លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​អស់​រយៈ​ពេល ​១៨ ​ឆ្នាំ​ អំពីការ​ចូលរួម​របស់​លោក​ក្នុងការ​សម្លាប់​អ្នក​កាសែត​រូប​នេះ​។​

​កាលពី​ឆ្នាំ​ ២០១៩​ លោក​ Sheik ​បាន​សរសេរ​សំបុត្រ​មួយ​ដែល​អត្ថន័យ​ក្នុង​នោះ ​លោក​បាន​សារ​ភាព​ថា​ លោក​មាន​ការ​ជាប់​ទាក់ទង​តិចតួច​ក្នុងការ​សម្លាប់​នោះ​។​ សំបុត្រ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កំពូល​របស់​ប្រទេស​ប៉ាគីស្ថាន​កាលពី​ពីរ​សប្តាហ៍​មុន​។​

​កាល​នោះ ​លោក​ Daniel​ Pearl ស៊ើប​អង្កេត​ពី​ទំនាក់​ទំនង​រវាង​ពួក​សកម្ម​ប្រយុទ្ធ​និង​Richard ​C.​ Reid​ដែល​បាន​ព្យាយាម​បំផ្ទុះ​ការ​ហោះហើរ​ពី​ក្រុង​ប៉ារីស​ទៅ​រដ្ឋ​ម៉ៃអាមី​ សហរដ្ឋ​អាមេរិក​៕