ចៅក្រម ១ រូប ឱ្យ​ដឹងថា ​ការ​ចាប់ផ្តើម​ដំណើរ​កា​រ​ជំនុំ​ជម្រះក្តីអំពើពុករលួយរបស់អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ លោក​ Jacob Zuma ដែល​គ្រោង​នឹង​ចាប់ផ្តើមកាល​ពី​ថ្ងៃចន្ទត្រូវ​បាន​ពន្យារ​ទៅ​​ថ្ងៃទី ២៦ ខែឧសភា​វិញ​។

លោក​ Zuma ទទួល​រង​​ការចោទប្រកាន់ចំនួន ១៦ ករណី​ ទាក់​ទិន​នឹង​អំពើពុករលួយ​និងអំពើឆបោក​ទាក់​ទិន​នឹង​ការ​ទិញយន្តហោះចម្បាំង ទូកល្បាត និងឧបករណ៍យោ​ធាពីក្រុមហ៊ុនអាវុធ​អឺរ៉ុបចំនួន ៥ ក្នុងតម្លៃ ស្មើ​នឹង​ជិត ៥ កោដិដុល្លារ។

បន្ថែម​ពីនេះ លោក​ក៏​ត្រូវ​បាន​ចោទប្រកាន់ពីបទទ​ទួលសំណូកសរុបចំនួន ២៨ ​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​ ១ ​ដែល​ជាក្រុមហ៊ុនការពារជាតិរបស់​បារាំងគឺ Thales។ ​ករណីនេះ​ ត្រូវ​បានព​ន្យារ​ពេល​ជាច្រើន​ដង​មក​ហើយ​ នៅ​ពេល​ ដែលលោក​​ Zuma បាន​ដាក់ញត្តិជាច្រើន​ ដើ​ម្បី​​ឱ្យធ្វើ​ការ​លុប​ចោល​ការចោទប្រកាន់​ទាំង​នេះ​។

តុលាការបាន​ឱ្យ​ដឹង​ថា​ អង្គជំនុំ​ជម្រះ​ក្ដីទាក់​ទិន​នឹង​ករណី​នេះ​ ត្រូវ​បាន​គេ​រពឹង​ថា​នឹង​ត្រូវចំណាយ​ពេល​ រយៈ​ពេល​​ពីខែឧសភា ដល់ខែមិថុនា ដោយ​មានសាក្សីជាង ២០០ នាក់ ចូល​ខ្លួន​មក​ធ្វើ​សាក្សី​ក្នុង​ករណី​នេះ​៕