តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ប្រកាស​ស្វែងរក​មេដឹកនាំ ជីវពល​ប្រទេស​លីប៊ី ​លោក Mahmoud al-Werfalli ដើម្បី​ដាក់​ទោស​សង្គ្រាម​ទាក់ទិន​នឹង​ករណី​បាញ់​សម្លាប់​នៅ​ភាគ​ខាង​កើត ទីក្រុង Benghazi កាល​ពី​ថ្ងៃ​ពុធ។

ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា លោក Werfalli សមាជិក កម្លាំង​ស្មោះត្រង់​នឹង​យោធា​លោក​ Khalifa Haftar ត្រូវ​បាន​គេ​បាញ់​សម្លាប់​ជាមួយ​បងប្អូន​ជីដូន​មួយ​របស់​គាត់​ឈ្មោះ Ayman នៅ​ពេល​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​ការ​បាញ់​រះ​លើ​រថយន្ត​របស់​គាត់។ ប្រភព​សន្តិសុខ​មួយ​ផ្សេង​ទៀត​បាន​និយាយ​ថា អ្នក​ទាំង ២ បាន​រងរបួស​ធ្ងន់ និង​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ពេល​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ជិត​នោះ៕