កាលពីថ្ងៃព្រហស្បតិ៍ ទី ១ មេសា អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង ៧ នាក់ រួមត្រូវបានកាត់ទោសពីការរៀបចំ និងចូលរួមការតវ៉ាដោយគ្មានការអនុញ្ញាតនៅឆ្នាំ ២០១៩ ។ សកម្មជនទាំង ៧ នាក់នោះ ប្រឈមនឹងការជាប់ពន្ធនាគារ ៥ ឆ្នាំ។
ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់អ្នកទាំង ៧ នាក់ ក្នុងការអនុម័តការហែក្បួនខុសច្បាប់នៅក្នុងឧទ្យាន Victoria។ ប៉ុន្តែមេធាវីការពារក្តីបានអះអាងថា ពួកគេមានវត្តមាននៅឧទ្យាននោះ ដោយសារតែមានមនុស្សច្រើនកុះករកំឡុងពេលមានការតវ៉ា។
ការតវ៉ានេះ បានធ្វើឡើងនៅខែសីហាឆ្នាំ ២០១៩ កំឡុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងទីក្រុងហុងកុង ប្រឆាំងនឹងការធ្វើបត្យាប័នបញ្ចូនបណ្តឹងរដ្ឋប្បវេណីទៅប្រទេសចិន និងទាមទារលទ្ធិប្រជាធិបតេយ្យពេញលេញនៅហុងកុង។ អ្នករៀបចំការតវ៉ាបាននិយាយថា មនុស្ស ១,៧ លាននាក់ បានចូលរួមក្នុងការតវ៉ានេះ ដែលការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងប៉ូលីស៕