ក្រុង​អ៊ី​ស្តង់​ប៊ុលៈ ​ក្រុម​អ្នក​កា​សែត​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ក្រុម​រដ្ឋ​អា​ជ្ញា​តួក​គី​កំពុង​ស៊ើ​បអង្កេត​មនុស្ស​រាប់​សិប​នាក់​ពី​បទ ​«​បង្ក​ហេតុ​»​ តាម​រយៈ​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ អំពី​ការ​រញ្ជួយ​ដី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ នៅ​ក្នុង​ប្រ​ទេស ​តួក​គី ​ភាគ​ខាង​កើត​។​

​ចំនួន​អ្នក​ស្លាប់​ចាប់​ពី​ការ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ខេត្ត​អ៊ី​ឡា​ហ្សិហ្គ​ បាន​ឈន​ដល់ ​៣៩​ នាក់​ ខណៈ​មាន​ក្តី​សង្ឃឹម​តិច​តួច​ អំពី​ការ​ស្វែង​រក​ក្រុម​អ្នក​នៅ​រស់​ជា​ច្រើន​ នៅ​ក្នុង​គំនរ​បាក់​បែក​។​

​សារ​ព័ត៌​មាន​ Hurriy​et daily ​បាន​និយាយ​ថា ​ការិ​យា​ល័យ​របស់​រដ្ឋ​អា​ជ្ញា​នៅ​ក្រុង​អង់​កា​រ៉ា​ កំពុង​ត្រួត​ពិ​និត្យ​មើល​ក្រុម​មនុស្ស​ចំនួន​ ៥០ ​នាក់ ​សង្ស័យ​ពី​បទ ​«​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​និង​ស្លន់​ស្លោ»​​ និង ​«មើល​​ងាយប្រ​ជា​ជន​តួក​គី​ ដែល​ជា​សា​ធារ​ណ​រដ្ឋ​តួក​គី​ និង​ស្ថា​ប័ន​រដ្ឋ​»​។​

​ក្រុម​ជន​សង្ស័យ​ទាំង​នោះ​ ត្រូវ​បាន​ចោទ​ប្រ​កាន់ពី​បទ​បង្ហោះ​រូប​ភាព​អំពី​ការ​រញ្ជួយ​ដី​ក្លែង​ក្លាយ​នៅ​លើ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​៕ SK