ក្រុងអ៊ីស្តង់ប៊ុល: យោងតាមអ្នកឆ្លើយឆ្លងសារព័ត៌មាន AFP ម្នាក់បានឲ្យដឹងថា អ្នកស៊ើបអង្កេតតួកគី ១ ក្រុម បើកការស្រាវជ្រាវនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអ៊ូឌីត នៅក្រុងអ៊ីស្តង់ប៊ុលជាលើកទី ២ ជាផ្នែកនៃការស៊ើបអង្កេតលើករណីបាត់ខ្លួនអ្នកកាសែតឈ្មោះ JamalKhashoggi។
កាលពីថ្ងៃពុធ ប៉ូលិសតួកគីក៏បានធ្វើការស្រាវជ្រាវមួយនៅ និវេសនដ្ឋានរបស់កុងស៊ុលអារ៉ាប៊ី សាអ៊ូឌីត លោក Mohammed al-Otaibi នៅក្រុងអ៊ីស្តង់ប៊ុល មួយថ្ងៃបន្ទាប់ពីលោក Mohammedal-Otaibi បានឡើងយន្តហោះចេញពីក្រុងអ៊ីស្តង់ប៊ុលទៅកាន់ក្រុងរីយ៉ាដ។
លោក Khashoggi អតីតអ្នកយកព័ត៌មានសម្ងាត់របស់របបនេះ ដែលបានរិះគន់ ព្រះអង្គម្ចាស់ Mohammed bin Salman បានសរសេរ អត្ថបទសម្រាប់កាសែតជាច្រើននៅក្នុងនោះមានការសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែរ។
លោកមិនទាន់ត្រូវបានឃើញ ចាប់តាំងពីលោកចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអ៊ូឌីតនៅក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែតុលា នោះ។
ក្រុមមន្ត្រីតួកគី បាននិយាយថា ពួកគេជឿជាក់ថា គាត់ត្រូវបានគេសម្លាប់នេះ ថ្វីបើករណីនេះ មិនត្រូវបានបញ្ជាក់ពីអារ៉ាប៊ី សាអ៊ូឌីតក្តី។ យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានឲ្យដឹងថា ក្រុមស្រាវជ្រាវ រួមមានប៉ូលិសនិងរដ្ឋអាជ្ញា៕