
លោកប្រធានាធិបតី Donald Trump មកដល់ដើម្បីថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកាលពីថ្ងៃទី ៦ មករា។ AFP
ការជជែកដេញដោលពីបណ្តឹងសារទុក្ខលទ្ធផលបោះឆ្នោតរបស់ប្រធានាធិបតី Trump ក្លាយជាព្រឹត្តិការណ៍ធំជាងគេនៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅព្រឹទ្ធសភាសហរដ្ឋអាមេរិកចំនួន ២ កាលពីថ្ងៃចន្ទ និងបង្កឱ្យមានការព្រួយបារម្ភពីសំណាក់អ្នកយុទ្ធសាស្ត្ររបស់គណបក្ស Trump និងមូលដ្ឋានមួយចំនួនថា ការអះអាងរបស់ Trump ធ្វើឱ្យរាំងស្ទះដល់លទ្ធផលគណបក្សរបស់លោក និងកាន់តែធ្វើឱ្យការគ្រប់គ្រងព្រឹទ្ធសភាពីសំណាក់គណបក្សនេះទៅថ្ងៃមុខកាន់តែលំបាក។
កិច្ចខិតខំប្រឹងប្រែងរបស់ Trump គឺចង់បង្វែរលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា និងសង្ឃឹមថាអាចនឹងគ្រប់គ្រងព្រឹទ្ធសភានៅថ្ងៃពុធ។ លោក Trump នៅតែអះអាងមិនឈប់ថាជ័យជម្នះមិនត្រឹមត្រូវ និងបានបែងចែកពីជួរគណបក្សលោក ដើម្បីធ្វើការប្រណាំងប្រជែងអាសនៈនៅព្រឹទ្ធសភា និងជាមធ្យោបាយមួយព្យាយាមបង្ហាញពីការអះអាងរបស់លោក។ សកម្មភាពទាំងនេះបណ្ដាលឱ្យអ្នកគណបក្សសាធារណរដ្ឋ សូម្បីតែមន្ត្រីរបស់លោក Trump ផ្ទាល់ក៏បាត់បង់ទំនុកចិត្តលើលោកដែរ។
អ្នកយុទ្ធសាស្ត្ររបស់ Trump ម្នាក់និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា «នេះគឺ វាជាពេលវេលាដែលគណបក្សសាធារណរដ្ឋទាំងអស់កំពុងភ័យព្រួយ។ គាត់ (Trump) ចង់ល្បីជាជាងគាត់ចង់ឈ្នះឆ្នោតទៀត។ គាត់ធ្វើដូចនេះ គឺគាត់កំពុងតែធ្វើឱ្យពួកយើងវេទនាហើយ។ និយាយទៅព្រឹត្តិការណ៍នៃការបោះឆ្នោតដែលកើតឡើងទាំងអស់នេះសុទ្ធតែជាការបំពេញបំណងរបស់គាត់»។
ដោយសារតែលោក Trump បានចាញ់ច្រើនសំឡេងក្នុងការបោះឆ្នោតព្រឹទ្ធសភា Trump បានប្រែក្លាយសភាពទៅជាសង្វៀនសម្រាប់ការត្អូញត្អែររបស់គាត់ទៅវិញ និងថែមទាំងដាក់សម្ពាធដល់រដ្ឋលេខាធិការសាធារណរដ្ឋឱ្យ «រាប់ឡើងវិញ» នូវចំនួនសំឡេងឆ្នោតសរុបកាលពីខែវិច្ឆិកា។
លោក AlexConant អ្នកយុទ្ធសាស្ត្រមកពីគណបក្សសាធារណរដ្ឋបាននិយាយថា៖ «ប្រសិនបើគណបក្សសាធារណរដ្ឋចាញ់មែនវាពិតជាងាយស្រួលសន្និដ្ឋានថា គាត់ជាផ្នែកមួយនៃការចាញ់នេះណាស់។ ប្រសិនបើពួកគេឈ្នះមនុស្សគ្រប់គ្នាសមនឹងទទួលបានការកោតសរសើររាប់បញ្ចូលទាំងលោក Trump ផងដែរ ក្នុងការខិតខំគាំទ្រ និងធ្វើឱ្យសំឡេងឆ្នោតគណបក្សសាធារណរដ្ឋកើនច្រើន។ ប៉ុន្តែបើគណបក្សសាធារណរដ្ឋឈ្នះបើទោះជាលោក Trump បានបែងចែករញ៉េរញ៉ៃ និងបង្កភាពវឹកវរក៏ដោយនោះវាជារឿងចម្លែក»។
ការបោះឆ្នោតសភា ២ លើកចុងក្រោយ គឺធ្វើឡើងរវាងអ្នកស្រី Kelly Loeffler និងលោក Raphael Warnock និងរវាងលោក DavidPerdue និងលោក Jon Ossoff។ អស់រយៈពេល ២០ ឆ្នាំមកហើយគ្មានអ្នកមកពីប្រជាធិបតេយ្យណាបានឈ្នះការបោះឆ្នោតនៅព្រឹទ្ធសភានៅក្នុងរដ្ឋនេះទេ ហើយសូម្បីតែឆ្នាំមុនៗអ្នកបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ ក៏ឈ្នះឆ្នោតលប់លើ អ្នកគណបក្សប្រជាធិបតេយ្យដែរ។ រដ្ឋ Georgia ចាប់ផ្ដើមគាំទ្រលោក Biden ម្ដងបន្តិចៗ កាលពីខែវិច្ឆិកា បន្ទាប់ពីរដ្ឋនេះ ធ្លាប់តែគាំទ្រគណបក្សសាធារណរដ្ឋជាច្រើនទសវត្សរ៍មក ហើយសម្រាប់ការបោះឆ្នោតប្រធានាធិបតី។
លោក Raphael Warnock ជាបេក្ខភាពនៅគណបក្សប្រជាធិបតេយ្យ ដែលទើបនឹងឈ្នះកៅអីនៅព្រឹទ្ធសភាបានចំអកឱ្យលោក Trump ចំពោះការអំពាវនាវរបស់លោកទៅកាន់មន្ត្រីរៀបចំការបោះឆ្នោត និងបញ្ចុះបញ្ចូលលទ្ធផលប្រធានាធិបតីជាពិសេស "នៅពាក់កណ្តាលប្រទេសមានជំងឺរាតត្បាត" ប៉ុន្តែបានប្រាប់អ្នកគាំទ្ររបស់គាត់ថា «កុំខ្វល់ជាមួយគាត់ហ្នឹងអី»។
លោក Warnock បាននិយាយថា៖ «អ្វីដែលធ្វើឱ្យរឿងហ្នឹងទៅខុសពីគោលដៅរបស់ Trump គឺដោយសារគាត់មានទំនុកចិត្តខ្លាំងពេកចូលចិត្តផ្ដល់សន្យាខ្យល់ និងមិនមានវឌ្ឍនភាព» ។
ការចាកចេញរបស់លោក Trump នៅថ្ងៃទី ២០ ខែមករា នឹងរំដោះគណបក្សសាធារណរដ្ឋពីភាពច្របូកច្របល់រញ៉េរញៃរបស់លោកក្នុងប្រព័ន្ធប្រតិបត្តិសន្តិសុខជាតិអាមេរិក ខណៈភាពរឹងមាំរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភា និងកន្លែងផ្សេងទៀតបង្ហាញពីការគាំទ្រជាសាធារណៈយ៉ាងទូលំទូលាយ។
ឥឡូវសំណួរគឺថា តើគណបក្សសាធារណរដ្ឋអាចឆ្លៀតយកឱកាសនេះ ដើម្បីស្តារទស្សនវិស័យគោលនយោបាយការបរទេស និងស្ដារភាពជឿជាក់ដ៏រឹងមាំលើសន្តិសុខជាតិដែលរុងរឿងជាច្រើនទសវត្សរ៍មកហើយនោះដោយរបៀបណា?
យោងតាមទស្សនាវដ្តី Foreign Policy ដើម្បីកសាងភាពជឿជាក់របស់សាធារណរដ្ឋឡើងវិញ គឺត្រូវមានការងារច្រើនត្រូវធ្វើរួមមានការកសាងតម្លៃគោលការណ៍ស្ថាប័ន និងបុគ្គលិកលក្ខណៈឡើងវិញ។
ការកសាងភាពជឿជាក់ឡើងវិញនឹងតម្រូវឱ្យមានការកសាងគោលនយោបាយការបរទេសរបស់ Trump ជាមួយ នឹងប្រទេសបរទេសសិន។ ទាំងអ្នកគាំទ្រ និងមិនគាំទ្រលោកសុទ្ធតែយល់ស្របថា លោកបានធ្វើខុសពីគោល នយោបាយការបរទេសរបស់សាធារណរដ្ឋ។
រឿងដំបូងដែលមេដឹកនាំសាធារណរដ្ឋត្រូវធ្វើគឺតស៊ូមតិ ដើម្បីគោលនយោបាយសន្តិសុខជាតិដែលស្របនឹងគោលការណ៍សាធារណរដ្ឋ។ គោលការណ៍ជាមូលដ្ឋានចំនួន ៤ របស់គណបក្សដែលអនុវត្តចាប់ពីឆ្នាំ ១៩៥២ មក ដែលគោលការណ៍នោះ ត្រូវបានអនុវត្តដោយលោក Dwight D. Eisenhower ដែលធ្វើឱ្យលោកយកឈ្នះលើលោក Robert Taft សម្រាប់ការតែងតាំងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ និងមានប្រសិទ្ធភាពរហូតដល់ការតែងតាំងលោក Trump នៅឆ្នាំ ២០១៦។ គោលការណ៍ទាំងនេះ នៅតែមានសុពលភាពជារៀងរហូត និងនៅតែដើរទាន់ពេលវេលាជានិច្ចជាពិសេសនៅក្នុងសម័យក្រោយលោក Trump។
រឿងទី ២ ដែលមេដឹកនាំសាធារណរដ្ឋត្រូវរៀន គឺចេញពីបទពិសោធរបស់ Trump ទាក់ទិនប្រជាប្រិយចំពោះការគាំទ្រគោលនយោបាយរបស់ពួកគេ។ លោក Trump បាន បង្ហាញឱ្យឃើញពីការឃោសនាគណបក្សសាធារណរដ្ឋមុនឆ្នាំ ២០១៦ ដែលបានភ្ជាប់គោលនយោបាយការបរទេសរបស់គណបក្សជាមួយនឹងអ្នកបោះឆ្នោតអាមេរិក ជាគោលនយោបាយមួយធ្វើឱ្យបាត់បង់ប្រជាប្រិយភាពនៅពេលវេលាណាមួយ។ ដូច្នេះ មេដឹកនាំសាធារណរដ្ឋ ចាំបាច់ត្រូវធ្វើកសាងប្រជាប្រិយភាព និងការគាំទ្រពីសាធារណៈធ្វើយ៉ាងណាឱ្យគោលនយោបាយការបរទេសរបស់ពួកគេមាននិរន្តរភាព៕