The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ត្រាំ គំរាម​បង្កើន​ទណ្ឌកម្ម​ ខណៈអ៊ីរ៉ង់​ប៉ុនប៉ង​រឹបអូស​នាវា​ដឹក​ប្រេង​​របស់​អង់គ្លេស

ត្រាំ គំរាម​បង្កើន​ទណ្ឌកម្ម​ ខណៈអ៊ីរ៉ង់​ប៉ុនប៉ង​រឹបអូស​នាវា​ដឹក​ប្រេង​​របស់​អង់គ្លេស

Content image - Phnom Penh Post
លោក​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ ថ្លែង​​​នៅ​ក្រសួង​រតនាគារ​ជាតិ។ AFP

ត្រាំ គំរាម​បង្កើន​ទណ្ឌកម្ម​ ខណៈអ៊ីរ៉ង់​ប៉ុនប៉ង​រឹបអូស​នាវា​ដឹក​ប្រេង​​របស់​អង់គ្លេស

ក្រុង​វ៉ា​ស៊ីន​តោនៈ ប្រធានាធិបតី​អាមេរិក លោក​ ​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ពុធ​ បាន​ព្រមាន​អ៊ីរ៉ង់​ថា​ ទណ្ឌកម្ម​នឹង​ត្រូវ​បង្កើន​យ៉ាង​ច្រើន ​ខណៈ​​តាម​ការ​រាយការណ៍​ទូក​អ៊ីរ៉ង់​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​គ្រឿង ​បាន​ប៉ុនប៉ង​រឹបអូស​យក​នាវា​ដឹក​ប្រេង​អង់គ្លេស ​១ ​គ្រឿង ​ក្នុង​តំបន់​ឈូង​សមុទ្រ​។ ​​

ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​របស់​លោក ​ត្រាំ ដែល​លោក​បាន​ថ្លែង​នៅ​លើ​​គេហទំព័រ​ធ្វីធើរ ​បាន​កើត​ឡើង​ ខណៈ​ដែល​​​ទីប្រឹក្សា​ការទូត​កំពូល​របស់​លោក​ប្រធានាធិបតី​បារាំង ​អេម៉ានុយអែល ​ម៉ាក្រុង ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​​ ​ដោយ​បាន​បញ្ចប់​ការ​ចរចា​រយៈពេល ​១ ​ថ្ងៃ ​នៅ​ទីក្រុង​តេអេរ៉ង់ ​ដែល​មាន​បំណង​ជួយ​សង្គ្រោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥​ នោះ។ ​

កិច្ច​ព្រមព្រៀង​ឆ្នាំ ​២០១៥ ​រវាង​ប្រទេស ​អ៊ីរ៉ង់​ និង​មហា​អំណាច​ក្នុង​ពិភព​លោក​ បាន​សន្យា​បន្ធូរបន្ថយ​ទណ្ឌកម្ម ​និង​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ និង​បញ្ចប់​ការ​ផ្តាច់​ខ្លួន​ពី​អន្តរជាតិ​ជា​ថ្នូរ​នឹង​ការ​រឹតត្បិត​នៅ​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​សាធារណ​រដ្ឋ​អ៊ិស្លាម​នេះ​។

ក្រុង​តេអេរ៉ង់​និយាយ​ថា ​ខ្លួន​បាន​បាត់បង់​ការ​អត់ធ្មត់​ដោយសារ​តែ​ភាព​ស្ងៀមស្ងាត់​របស់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​​អស់​រយៈពេល​ជាង ​១ ឆ្នាំ​ ក្រោយ​ពី​អាមេរិក​ បាន​​ដក​ខ្លួន​​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​កាល​ពី​ឆ្នាំ ​២០១៨ និង​​ចាប់​ផ្តើម​ដាក់​ទណ្ឌកម្ម​មក​លើ​ខ្លួន​។ ​

ភាព​តានតឹង​ រវាង​ក្រុង​វ៉ាស៊ីនតោន ​និង​ក្រុង​តេអេរ៉ង់ ​បាន​កើន​ឡើង​យ៉ាង​ក្តៅ​គគុក​​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដោយ​អាមេរិក​​​ បាន​ស្តី​បន្ទោស​​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​លើ​នាវា​ដឹក​ប្រេង​ជា​ច្រើន​លើក ​និង​សាធារណ​រដ្ឋ​អ៊ិស្លាម ​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​​ស៊ើប​យក​​ការណ៍​របស់​អាមេរិក ​១ គ្រឿង​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍