ក្រុង​វ៉ាស៊ីន​តោន​:​ ប្រ​ធា​នា​ធិបតី​ អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ និង​សម​ភាគី​បារាំង​លោក​អេម៉ា​នុយ​អែល​ ម៉ាក្រុង​ បាន​អំពាវ​នាវ​សុំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​«​ថ្មី​»​មួយ​ជា​មួយ​អុីរ៉ង់​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ធ្វើ​ការ​ពិចា​រណា​លើស​ពី​ការ​ខ្វែង​គំនិត​គ្នា​ជុំ​វិញ​បញ្ហា​នៃ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​អុីរ៉ង់​ជា​ប្រ​វត្តិ​សាស្ត្រ​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​សភាព​មិន​ច្បាស់​លាស់​និង​មាន​គ្រោះ​ថ្នាក់​។​

លោក​ត្រាំ​បាន​បង្ហាញ​អំពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រ​ទេស​ជាប់​ឆ្នេរ​មហា​សមុទ្រ​អាត្លង់​ទិច​អំឡុង​ដំណើរ​ទស្សន​កិច្ច​មួយ​ដោយ​ប្រធានា​ធិបតី​បារាំង​ ដោយ​ធ្វើ​ការ​រិះ​គន់​ចំពោះ​កិច្ច​ព្រម​ព្រៀង​មាន​អាយុ​កាល​៣​ឆ្នាំ​ផ្តួច​ផ្តើម​ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​កម្ម​វិធី​នុយ​ក្លេអ៊ែរ​អុីរ៉ង់​។​

មេដឹក​អាមេរិក​បាន​ពិពណ៌​នា​នូវ​កិច្ច​ព្រម​ព្រៀង​នោះ​ថា​«​ឆ្កួត​»​និង​«មិន​សម​ហេតុ​ផល​»​ថ្វី​បើ​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​ប្រ​ទេស​អឺរ៉ុប​កុំ​ឲ្យ​លោក​ដើរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​ដោយ​។​

ផ្ទុយ​ទៅ​វិញ លោក​ ត្រាំ​បាន​មើល​ឃើញ​នូវ​«​កិច្ច​ព្រម​ព្រៀង​»​ដ៏​ទូ​លំ​ទូលាយ​មួយ​ដែល​ក៏​នឹង​កំហិត​ព្រំ​ដែន​លើ​កម្ម​វិធី​ផលិត​កាំ​ជ្រួច​មីស៊ីល​បាលិ​ស្ទិក​របស់​អុីរ៉ង់​និង​ការ​គាំទ្រ​ចំពោះ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នៅ​ទូ​ទាំង​តំបន់​មជ្ឈិម​បូព៌ា​។​

ត្រាំថ្លែង​ថា ​ពួក​គេ​គួរ​តែ​បង្កើត​កិច្ច​ព្រម​ព្រៀង​ណា​ដែល​ពាក់​ព័ន្ធ​យេម៉ែន​និង​ស៊ីរី​៕​ AFP​/​SN