ក្រុងវ៉ាស៊ីន​តោន: រដ្ឋ​មន្ត្រីការ​បរ​ទេស​អាមេ​រិកលោក Mike Pompeo បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរ​ទស្សន៍​រដ្ឋ​អាមេរិក​មួយ​ បន្ទាប់​ពី​លោក​ត្រាំ​ បាន​ថ្លែង​អំពី​លទ្ធ​ភាព​នៃ​ជំនួប​ប្រជុំ​ថា ​លោក​ប្រធានា​ធិបតី​អាមេរិក​ ដូ​ណា​ល់​ ត្រាំ ​ទំនង​ជា​នឹង​ជួប​មេ​ដឹក​នាំ​រុស្ស៊ី​លោក​ វ្លា​​ឌី​មៀរ ​ពូ​ទីន​ នៅ​ក្នុង​ពេល​អនា​គត​ដ៏​ខ្លី​ខាង​មុខនេះ​។

សេត​វិមាន​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​សប្តាហ៍​មុន​ថា ​ទីប្រឹ​ក្សា​សន្តិ​សុខ​ជាតិ​លោក John Bolton នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ទីក្រុង​មូ​៉ស្គូ​នៅ​សប្តាហ៍​នេះ ​ដើម្បី​ស្វែង​យល់​អំពី​គំនិត​នៃ​កិច្ច​ប្រជុំ​មួយ​នេះ។

លោក​ Pompeo​ បាន​ប្រាប់ MSNBC ថា៖« ខ្ញុំ​ដឹង​ផែន​ការ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​លោក Bolton ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​អាទិត្យ ​ឬ​ ថ្ងៃ​ចន្ទ​នេះ។

លោក ​នឹង​ជួប​ជាមួយ​សម​ភាគី​របស់​លោក​ ​ហើយ​ខ្ញុំ​គិត​ថា ​លោក​ ប្រធា​នា​ធិបតី ​ត្រាំ​ ទំនង​ជា​នឹង​ជួប​ជា​មួយ​សម​ភាគី​របស់​លោកនាពេល​អនា​គត​ដ៏​ខ្លី​ខាង​មុខ​ បន្ទាប់​ពី​កិច្ចប្រជុំ​នោះ។

លោក​Pompeo ​ថ្លែង​ក្នុង​បទ​សម្ភាស​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា៖«ខ្ញុំ​មិន​ដឹង​អំពីកាលវិ​ភាគ​របស់​លោក​ប្រធានា​ធិបតី​​ទេ»៕ NS