ក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃពុធថា លោកបាននិយាយទៅកាន់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន តាមទូរស័ព្ទជាការបន្ថែមទៅលើទម្រង់នៃទំនាក់ទំនងរបស់ពួកគេ គឺលិខិតស្នាមនោះ។
លោក ត្រាំ លើកឡើងអំពីលោក គីម ជុងអ៊ុន ខណៈដែលលោកបានការពារការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសរបស់លោកជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលបានបម្រើការជាមូលដ្ឋានសម្រាប់ការស៊ើបអង្កេតពីការចោទប្រកាន់អំពើក្បត់ជាតិប្រឆាំងអាមេរិក។
លោក ត្រាំ បានថ្លែងថា ការសន្ទនាតាមទូរស័ព្ទកាលពីខែកក្កដា ពិតជាល្អឥតខ្ចោះ ហើយបានបន្តលើកឡើងពីការសង្ស័យថា ចារបុរសម្នាក់បានធ្វើឲ្យលេចធ្លាយអត្ថន័យនៃការសន្ទនាទៅដល់អ្នកផ្តល់ព័ត៌មានសម្ងាត់ម្នាក់ ដែលជាប់ទាក់ទិននោះ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងអំឡុងព្រឹត្តិការណ៍មួយនៅសេតវិមានជាទី ដែលបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន ២ ថា ចំណែកខ្ញុំមិនត្រូវការចារបុរសទេ៕ Yonhap/PSA