ក្រុង​សេអ៊ូល៖ ​ទីប្រឹក្សា​សេតវិមាន​ជាន់​ខ្ពស់​ម្នាក់​ បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូណាល់​ ត្រាំ ​​ចំពោះ​ការ​​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ នៅ​អំឡុង​ពេល​​បង្ហាញ ​​ផល​ប្រយោជន៍​នៃ​ការ​​មាន​ ​«អ្នក​ជំនួញ​​ម្នាក់» ជា​​មេ​ដឹកនាំ​អាមេរិក​។​

នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ Fox ​News ​កាល​ពី​ថ្ងៃ​អាទិត្យ​ លោកស្រី​ Kellyanne​ Conway ​បាន​ថ្លែង​ថា​ លោក ​ដូណាល់​ ត្រាំ ​មាន​បំណង​ចង់​ទាក់ទង​ជាមួយ​ក្រុម​មេ​ដឹកនាំ​ពិភព​លោក​ និង​ជួល​អ្នក​ការ​ទូត​ដែល​ខ្វែង​គំនិត​គ្នា​ជា​ជាង​ក្រុម​អ្នក​នយោបាយ​ផ្សេង​ទៀត​ ដែល​លោកស្រី​បាន​ថ្លែង​ថា «​បាន​ព្រួយ​បារម្ភ​អំពី​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​នោះ​​»។​

ពាក្យ​សម្តី​របស់​លោកស្រី ​បាន​​​កើត​ ឡើង​នៅ​ចំ​ពេល​មាន​ការ​រិះគន់​អំពី​កិច្ច​ប្រជុំ​ដោយ​បើក​ចំហ​​របស់​ក្រុម​មេ​ដឹកនាំ​ជន​ផ្តាច់​ការ​និយម​នៅ​ទូទាំង​ពិភព​លោក​ ដូច​ជា​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម​ ជុងអ៊ុន ​ជា​ដើម​។​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ ដូណាល់​ ត្រាំ ​បាន​បង្ហាញ​លទ្ធភាព​របស់​លោក​ថា ​នឹង​មាន​កិច្ច​ប្រជុំ​ផ្សេង​ទៀត​ជាមួយ​លោក ​គីម​ ជុងអ៊ុន នៅ​ឆ្នាំ​នេះ​។​

លោកស្រី​ Conway ​បាន​ថ្លែង​ថា​៖ «​លោកស្រី​ជឿជាក់​ ដូច​ដែល​លោកស្រី​បាន​ថ្លែង​ជា​ច្រើន​លើក​ ប្រសិន​បើ​យើង​អាច​នាំ​យក​សន្តិភាព​ និង​ការ​​រីកចម្រើន​ការ​ការពារ​សន្តិភាព​និង​វិបុលភាព​​នៃ​ប្រទេស​របស់​យើង​ ប៉ុន្តែ​ការ​ដឹកនាំ​ប្រទេស​ឲ្យ​ទៅ​រក​ចំណុច​ក្តៅ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភព​លោក​ លោកស្រី​មាន​បំណង​ចង់​ធ្វើ​កិច្ចការ​អស់​ទាំង​នោះ​»​។​

លោកស្រី​បាន​បន្ថែម​ថា​៖ «​ប្រសិន​បើ​អ្នក​ជា​លោក ​ដូណាល់​ ត្រាំ ​វិញ​ ថា​តើ​ហេតុ​អ្វី​ត្រូវ​បោះបង់​ជីវិត​ដ៏​អស្ចារ្យ​ដែល​លោក​មាន​បែរ​ងាក​មក​ទទួល​យក​ការ​ទុក្ខ​សោក​ទៅ​វិញ​នោះ ​ជីវិត​ដ៏​ជោគជ័យ​ដែល​លោក ​ត្រាំ ​មាន​នៅ​ខាង​ក្រៅ​រដ្ឋាភិបាល​អស់​រយៈពេល ​៧០ ​ឆ្នាំ​ ហើយ​ប្រសិន​បើ​អ្នក​នឹង​មិន​ទំនាក់ទំនង​ ប្រសិន​បើ​អ្នក​នឹង​មិន​ធ្វើ​រឿង​អ្វី​មួយ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ ប្រសិន​បើ​អ្នក​នឹង​មិន​ព្យាយាម​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ ប្រសិន​បើ​អ្នក​នឹង​មិន​ព្យាយាម​ជួប​ជាមួយ​មនុស្ស​ក្នុង​សង្គម​ផ្សេង​ទៀត ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​ល្អ​ប្រសើរ​​​»​។​

លោកស្រី​ Conway ​បាន​ថ្លែង​ថា​ លោក ​ត្រាំ ​មិន​មែន​ជា​ប្រធានាធិបតី​ម្នាក់​ដែល​នឹង​បន្ត​ការ​ទទួល​បាន​នយោបាយ​រយៈពេល​ខ្លី​ នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​នោះ​ទេ​។​

លោកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា ​លោក​ជា​ប្រធានាធិបតី​ដ៏​ស័កិ្តសម​ម្នាក់​ នឹង​មាន​កិច្ច​ព្រមព្រៀង​សាមញ្ញ​មួយ​ជាមួយ​ប្រទេស ​ចិន​ និង​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​នេះ​» «​នោះ​មិន​មែន​ជា​មធ្យោបាយ​ដែល​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ គិត​ចង់​បាន​នោះ​ទេ​។​ លោក​ពិត​ជា​​មាន​ការ​អត់​ធ្មត់»៕ Yonhap/SK​