The Phnom Penh Post Search

Search form

ត្រាំ ​ប្រកាស​ជ័យជម្នះ​ដ៏​ធំធេង​ថ្វីបើ បក្ស​ប្រជា​ធិបតេយ្យ​គ្រប់គ្រង​សភា​ក្តី

Content image - Phnom Penh Post
អ្នក​តំណាងបក្ស​ប្រជាធិបតេយ្យ​លោកស្រី​ Nancy Pelosi។ AFP

ត្រាំ ​ប្រកាស​ជ័យជម្នះ​ដ៏​ធំធេង​ថ្វីបើ បក្ស​ប្រជា​ធិបតេយ្យ​គ្រប់គ្រង​សភា​ក្តី

ក្រុង​វ៉ាស៊ីនតោនៈ គណបក្ស​ប្រជាធិបតេយ្យ​បាន​គ្រប់គ្រង​សភា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នេះ ប៉ុន្តែ បក្ស​សាធារណរដ្ឋ​របស់​លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ត្រាំ ទទួល​សំឡេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធសភា ក្រោយ​ពី​យុទ្ធនាការ​ត្រូវ​បាន​ចោទ​ថា មាន​ការ​រើស​អើង​នោះ។

ដោយ​ត្រូវបាន​លោក​ត្រាំ​ប្រកាសថា ជាជ័យជម្នះ​យ៉ាង​ធំធេង​នោះ ជ័យជម្នះ​ទាំងអស់​របស់​បក្ស​សាធា​រណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា ប៉ុន្តែ​នឹង​ការ​បញ្ចប់​ការ​ពិភាក្សា​ភ្លាមៗ​អំពី​ការ​ចោទ ប្រកាន់​ផ្សេងៗ ថ្វីបើ​សភា​ដឹកនាំ​ដោយ​បក្ស​ប្រជាធិប​តេយ្យ នឹង​ប្រើប្រាស់​អំណាច​ស៊ើប​អង្កេត ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​ថ្មី​ទៅ​លើ​តួនាទី​ប្រធានា​ធិបតី​របស់​លោក។

ក្រោយពី​ការបោះឆ្នោត បាន​បិទ​បញ្ចប់​នៅ​តំបន់ West Coast ភ្លាមនោះ លោក​ត្រាំ​បាន​ចូល​ទៅ​គេហទំព័រ​ធ្វីធើរ ដើម្បី​សរសើរ​ដល់​ការ​បំពេញ​ការងារ​របស់​គណបក្ស​លោក។

ប៉ុន្តែ​ការប៉ាន់ស្មាន​ជាច្រើន​បាន​ឲ្យ​ដឹងថា​បក្ស​ប្រជាធិបតេយ្យ នឹង​កាន់កាប់​សភា​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈពេល ៨ ឆ្នាំ ដោយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន ជាទី​ដែល​ត្រាំ បាន​ប្រើប្រាស់​អំណាច​យ៉ាង​ទូលំ​ទូលាយ បន្ទាប់​ការ​ឈ្នះ​ឆ្នោត​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​បក្ស​សាធារណ​រដ្ឋ​កាន់​កាប់​សភា​ទាំង ២។

បក្ស​ប្រជាធិបតេយ្យ ដណ្តើម​អាសនៈ​យ៉ាងតិច ២៦ ពី​ដៃ​បក្ស​សាធារណរដ្ឋ ដោយ​មាន​ការ​បំពេញ​ការងារ​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ចំណោម​ស្ត្រី​ស្បែក​ស​នៅ​តំបន់​ជាយ​ក្រុង ដែល​បាន​គាំទ្រ​លោក​ត្រាំ​កាល​ពី ២ ឆ្នាំ​កន្លង​ទៅ​នេះ​និង​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ដូចជា​រដ្ឋ ផេនស៊ីល​វ៉ានៀ​ជាដើម។

អ្នកតំណាង​លោកស្រី Nancy Pelosi ដែល​ទំនងជា​វិលត្រឡប់​ទៅធ្វើជា​ប្រធានសភា ថ្វីបើ​មាន​ការ​ជំទាស់​ពី​ក្រុម​អ្នក​ប្រជាធិប​តេយ្យ​កណ្តាល​និយម​ក្តី បាន​ប្តេជ្ញា​ថា បក្ស​នេះ​នឹង​ធ្វើ​ការ​ឲ្យ​មាន​តុល្យភាព​អំណាច និង​ធ្វើការ​ជាមួយ​ត្រាំ។

លោកស្រី Pelosi បាន​ថ្លែងប្រាប់​សន្និសីទកាសែត​ថា៖ «ថ្ងៃនេះ​មាន​ព័ត៌មាន​ច្រើន​អំពី​បក្ស ប្រជាធិប​តេយ្យ និង​បក្ស​សាធា​រណរដ្ឋ។ យើង​នឹង​ធ្វើ​ការ​ស្តារ​គោល​ការណ៍​តុល្យភាព​អំណាច​ជាមួយ​រដ្ឋការ​របស់​លោក​ត្រាំ៕

អត្ថបទគួរចាប់អារម្មណ៍