The Phnom Penh Post Search

Search form

ត្រាំ​ សម្តែង​សមាន​ទុក្ខ​ ចំពោះជន​រង​គ្រោះ​ស្លាប់​ពី ​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​​ធ្លាក់យន្ត​ហោះ​រុស្ស៊ី​

Content image - Phnom Penh Post
ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ចូល​រួម​​ក្នុង​កិច្ច​ជំនួប​​​​​​ស្តីអំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​​​​​​​ជា​មួយ​​ក្រុម​មន្ត្រី​រដ្ឋ​​​ និង ​​​​​ក្នុង​តំបន់​​​​​​​ នៅ​ក្នុង​បន្ទប់​បរិភោគ​អាហារ​​​​​​​​​​នៃសេតវិមាន​​​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ ឆ្នាំ ២០១៨ ក្នុង​ទី​ក្រុង​ វ៉ាស៊ីន​តោន ឌីសុី (DC)។ AFP

ត្រាំ​ សម្តែង​សមាន​ទុក្ខ​ ចំពោះជន​រង​គ្រោះ​ស្លាប់​ពី ​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​​ធ្លាក់យន្ត​ហោះ​រុស្ស៊ី​

ក្រុង​វ៉ាស៊ីន​តោន​: ​​ មន្ត្រី​សេត​វិមាន​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ប្រធានា​ធិបតីអាមេរិក ដូណាល់​​ ​ត្រាំ ​​បាន​ទូរ​ស័ព្ទ​ទៅ​សម​ភាគី​រុស្ស៊ី​របស់​លោក​ គឺ​ លោក​ វ្លាឌីមៀរ ​ពូទីន​​ កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​សម្តែង​​សមាន​​ទុក្ខ​របស់​លោក​​​ បន្ទាប់​ពី​មាន​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​យន្ត​ហោះ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​មួយ​ក្បែរ​ទី​ក្រុង ​ម៉ូស្គូ​។​

ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​រូប​ ដែល​កំពុង​ស្ថិត​នៅ​ត្រង់​ចំណុច​​កណ្តាល​នៃ​ការ​ស៊ើប​អង្កេត​របស់​​ FBI ​អំពី​ការ​ចោទ​ប្រ​កាន់​ពី​បទ​ចូល​ជ្រៀត​ជ្រែក​ ពី​សំណាក់​ក្រុង ​ម៉ូស្គូ​ អំឡុង​ការ​បោះ​ឆ្នោត​អាមេរិក ​ក្នុង​​ឆ្នាំ​ ២០១៦​​ បានធ្វើ​ឡើង​ បន្ទាប់​ពី​យន្ត​ហោះ​មួយ​គ្រឿង​បាន​ធ្លាក់​ជា​ច្រើន​នាទី​ បន្ទាប់​ពី​បានហោះ​ឡើង​ពី​ព្រលាន​យន្ត​ហោះ​ Domodedovo​ ដោយ​​សម្លាប់​មនុស្ស​​ ៧១ ​នាក់​ដែល​កំពុង​ស្ថិត​នៅ​លើ​យន្ត​ហោះ​នោះ​។​

សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក​ ត្រាំ​ បានសន្ទនាជា​មួយ​លោក ​ពូទីន​ ដើម្បី «​សម្តែង​នូវ​សមាន​ទុក្ខ​របស់​លោក​ពាក់​ព័ន្ធ​ការ​ធ្លាក់​យន្ត​ហោះនៃជើង​ហោះ​ហើរ​លេខ​ ៧០៣​ របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Saratov​ Airlines កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​កុម្ភៈ​»​ ដោយ​បាន​ថ្លែង​អំពី​ដំណើរ​នៃ​ឧបទ្ទវ​ហេតុ​នោះ​។​

​ប្រធានា​​ធិបតី​ ត្រាំ​​បាន​ថ្លែង​ថា ​«អាមេរិក​នៅ​ក្បែរ​​ ដើម្បី​ជួយ​​ជ្រោម​ជ្រែង​ក្រុម​អាជ្ញា​ធរ​រុស្ស៊ី​ នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​របស់​ពួកគេ​»​។​

ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​ស្វែង​រក​សន្តិ​ភាព​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​​​​ នៅ​មុន​កិច្ច​ជំនួប​របស់​លោក​ ពូទីន ​ជា​មួយ​មេដឹក​នាំ​ប៉ាឡេស្ទីន​លោក​ Mahmud​ Abbas​។​

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​សេត​វិមាន​បាន​ឲ្យ​ដឹង​ថា៖​«​ប្រធានា​ធិបតី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ប្រធាន​បទ​ដទៃ​ៗ​ទៀត ​ដែល​ជា​កង្វល់​រួម​រវាង​គ្នា​និង​គ្នា​ ហើយ​លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​​លើក​​ឡើង​​ជា​​ថ្មី​​អំពី​​សារៈ​​សំ​ខាន់​នៃ​ការ​ចាត់​​វិធាន​​ការ​បន្ថែម​ទៀត​​ ដើម្បី​ធានា​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​៕​ AFP/ ប្រែ​សម្រួល​ដោយ សុឹម សានិត

Content image - Phnom Penh Post
យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Saratov Airlines ធុន An-148 ដែលមានកន្ទុយលេខ RA-61704 លើ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ នៅ​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ Domodedovo នៅខាង​ក្រៅ ទី​ក្រុង ម៉ូស្គូ។ AFP

អត្ថបទគួរចាប់អារម្មណ៍