The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ថាណាថន​ ជឹងរុងរឿងគីត លាលែង​ពី​​តំណែង​​ក្រុម​គណៈកម្មាធិកា​សភា​ថៃ

ថាណាថន​ ជឹងរុងរឿងគីត លាលែង​ពី​​តំណែង​​ក្រុម​គណៈកម្មាធិកា​សភា​ថៃ

Content image - Phnom Penh Post
លោក ថាណាថន​ ជឹងរុងរឿងគីត​ ត្រួត​ពិនិត្យ​ថវិកាបង់ពន្ធ​ឆ្នាំ​ ២០២០ នៅ​ក្នុង​សភា។ BKP

ថាណាថន​ ជឹងរុងរឿងគីត លាលែង​ពី​​តំណែង​​ក្រុម​គណៈកម្មាធិកា​សភា​ថៃ

ក្រុង​បាងកក៖ ​លោក​ ថាណាថន ជឹងរុងរឿងគីត​ បាន​លាលែង​ពី​តំណែង​គណៈកម្មាធិការ​វិសាមញ្ញ​របស់​សភា​ថៃ ​ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ ១ ថ្ងៃ ​ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​ឃើញ​ថា​ មាន​ការ​រំខាន​ដោយ​ការ​ចោទ​សួរ​អំពី​មូលនិធិ​ថវិកា​​របស់​កម្លាំង​ប្រដាប់​អាវុធ​នោះ។​

នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់​លោក​មេ​ដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ បាន​សរសេរ​លិខិត​ឲ្យ​លោក​លាលែង​ពី​ក្រុម​គណៈកម្មាធិការ​នោះ​ ដែល​ការ​លាលែង​​មាន​ប្រសិទ្ធភាព​កាល​ពី​ថ្ងៃ​សៅរ៍​។ ​លោក​បាន​អរគុណ​ចំពោះ​ប្រធាន​ និង​សមាជិក​របស់​គណៈ​កម្មាធិការ​សភា​ ហើយ​បាន​ថ្លែង​ថា​ នឹង​មិន​ទទួល​យក​ប្រាក់​សំណង​ណា​មួយ​នោះ​ទេ​។​ លោក​មិន​បាន​ផ្តល់​ហេតុផល​ណាមួយ​ជុំវិញ​ការ​លាលែង​ពី​តំណែង​នោះ​ឡើយ​។​

លោក​ ថាណាថន​ បាន​ថ្លែង​ដោយ​សង្ខេប​ថា​ ការ​សម្រេច​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ដោយ «​អស្ថិរភាព​នយោបាយ​» ​កាល​ពី​សប្តាហ៍​មុន​ ដោយ​និយាយ​សំដៅ​យ៉ាង​ច្បាស់​ទៅ​លើ​ការ​គ្រប់គ្រង​អំណាច​របស់​តុលាការ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ដក​សិទ្ធិ​លោក​ចេញ​ពី​សមាជិក​សភា ​១ ​រូប ​ជុំវិញ​ការ​ចែក​រំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ខណៈ​លោក​កំពុង​កាន់​តំណែង​នៅ​ក្នុង​សភា​។​

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​លាលែង​តំណែង​ពី​គណៈកម្មាធិការ​នោះ​ ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ចាប់​តាំង​ពី​ពួក​គេ ​មិន​ចង់​ឃើញ​ខ្ញុំ​ធ្វើ​ការ​នៅ​ក្នុង​សភា​នោះ​ ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​ការ​នៅ​ក្នុង​សភា​នោះ​ដែរ​។​ ចាប់​តាំង​ពី​ពួក​គេ​មិន​ចង់​ឃើញ​ខ្ញុំ​នៅ​ក្នុង​សភា​ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​ជាមួយ​ប្រជាជន​​វិញ​ប្រសើរ​ជាង​»​។​

«​ខ្ញុំ​ជឿ​ថា​ ការ​ផ្លាស់ប្តូរ​នឹង​កើត​ឡើង នៅ​ពេល​ពួក​គេ​នាំ​គ្នា​ងើប​​ប្រឆាំង​ ហើយ​មិន​ព្រម​ឱន​​ក្បាល​ជាមួយ​​របប​ផ្តាច់​ការ​ នៅ​ពេល​ទ្រាំ​លែង​បាន​នឹង​ការ​គាប​សង្កត់​នោះ​»​៕​​ BKP/SK

អត្ថបទគួរចាប់អារម្មណ៍