The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​គ្រា​អាសន្ន ​រហូត​​ដល់​ដាច់​ខែ​កក្កដា ​នេះ

ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​គ្រា​អាសន្ន ​រហូត​​ដល់​ដាច់​ខែ​កក្កដា ​នេះ

Content image - Phnom Penh Post
លោក ​ប្រាយុធ ចូលរួម​​បើក​ជំនួប​​​អា​ស៊ាន​​នៅក្រុ​ងហាណូយតាម​វីដេអូ​​ខនហ្វើរិន​​។ AFP

ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​គ្រា​អាសន្ន ​រហូត​​ដល់​ដាច់​ខែ​កក្កដា ​នេះ

ក្រុង​បាងកក៖ ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ​ប្រាយុធ ​ចាន-​អូចា ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ការពារ​អំពី​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ ដើម្បី​បន្ត​ដាក់​ប្រទេស​ឲ្យ​​ស្ថិត​ក្នុង​ស្ថានភាព​គ្រា​អាសន្ន​ រហូត​ដាច់​​ខែ​កក្កដា​ ដោយ​បាន​បញ្ជាក់​ថា​ វី​រុស​នេះ​នៅ​តែ​មាន​គ្រោះ​ថ្នាក់​​​​បណ្តាល​​មក​ពី​​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​ រលក​ទី​២​។

ខណៈ​ប្រទេស​នេះ​​បាន​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​បន្ធូរបន្ថយ​បិទ​ប្រទេស​ដំណាក់កាល​​ទី​៥​ លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ចាន-​អូ​ចា ​បាន​ថ្លែង​ថា​ ក្រឹត្យ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ការ​​កាន់​អំណាច​របស់​​​​រដ្ឋាភិបាល​របស់​លោក​ទេ។

លោក ​ប្រាយុធ​ ចាន-​អូ​ចា​ បាន​ពន្យល់​ថា​៖ «​វត្តមាន​ក្រឹត្យ​គ្រាអាសន្ន​នេះ នឹង​ផ្តល់​មធ្យោបាយ​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ នេះ ​មិន​ឲ្យ​ឆ្លង​រាល​ដាល​ទៅ​មនុស្ស​ផ្សេង​ទៀត​»​។ ​«​ឧទាហរណ៍​ ទីភ្នាក់ងារ​រដ្ឋ​អាច​ចាត់​វិធាន​ការ​ភ្លាមៗ​នៅ​ក្នុង​នោះ​រួម​មាន​ការ​បិទ​ព្រំដែន​ប្រទេស​ថៃ​ អាជីវកម្ម​ និង​សកម្មភាព​កម្សាន្ត​ អាច​បង្ក​ឲ្យ​មាន​រលក​ទី២ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩​ ​ម្តង​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ​​»​។​

លោក ​ប្រាយុធ ​ចាន-​អូ​ចា ​ក៏​បាន​លើក​ឡើង ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រជាជន​ថៃ​ នៅ​ក្នុង​ការ​ជួយ​ប្រទេស​នេះ​ ឲ្យ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​ នៅ​ក្នុង​តំបន់​ អស់​រយៈពេល​ជាង ​៣០ ​ថ្ងៃ​។

លោកបាន​ថ្លែង​ថា៖ «​ការ​ដាក់​ប្រទេស​ក្នុង​ភាព​គ្រាអាសន្ន​នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​តែ​មួយ​ប៉ុណ្ណោះ​» ​ដោយ​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ស្ទើរ​តែ​បាន​បន្ធូរ​បន្ថយ​ វិធាន​ការ​រឹត​ត្បិត​ទាំង​អស់​ ដែល​កាល​ពី​ពេល​កន្លង​ទៅ​ បាន​ធ្វើ​ឡើង​ ដើម្បី​ទប់ស្កាត់​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​។

ចំណែក​ឯ​ អ្នក​នាំពាក្យ​មជ្ឈមណ្ឌល ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូវីដ ​១៩ ​(CCSA) គឺ​លោក ​តាវី​ស៊ីន​ វី​សាណុយូ​ធិន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ តៀម​ស្រា​ បារ៍ ​ខារ៉ាអូខេ​ ហាង​ម៉ាស្សា​ ​អ៊ីនធឺណិត​ ហាង​​កាហ្វេ ​និង​ហាង​លក់​តែ​ជា​ច្រើន​ទៀត​ អាច​បន្ត​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​ពិត​ប្រាកដ​។​

លោក ​តាវី​ស៊ីន ​បាន​ថ្លែង​ថា​៖ «​បារ៍​ តៀម​ស្រា​ និង​​ខារ៉ាអូខេ​ អាច​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម ​នៅ​ពាក់​កណ្តាល​យប់​អ្រធាត្រ​»​៕ Xinhua/SK​

អត្ថបទគួរចាប់អារម្មណ៍