ក្រុង​​បាង​កកៈ ​ប្រជាជន​ថៃ​​បាន​ទៅ​កាន់​សាលា​រៀន ​វត្តអារាម ​និង​ការិយាល័យ​រដ្ឋាភិបាល​ដើម្បី​បោះ​ឆ្នោត​កាល​ពី​​​​ថ្ងៃ​អាទិត្យ​ ជា​ការ​បោះ​ឆ្នោត​ទូទៅ​លើក​ដំបូង​ ​ចាប់​តាំង​ពី​ រដ្ឋ​ប្រហារ​នៅ​ក្នុង​ឆ្នាំ ​២០១៤ ​ដោយ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ក្នុង​ចំណោម​សាធារណជន ​ដែល​បាន​​ទទួល​ ​ការ​អំពាវនាវ​ពី​ព្រះ​មហាក្សត្រ​ឲ្យ​គាំទ្រ​មេ​ដឹកនាំ​ល្អៗ​ ដើម្បី​ទប់ស្កាត​ភាព​ចលាចល​មិន​ឲ្យ​កើត​ឡើង។​

ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​បាន​ចាក់​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ដ៏​កម្រ​របស់​ព្រះ​មហាក្សត្រ​ម៉ាហា វ៉ា​ជីរ៉ា​ឡុងកន​ នៅ​មុន​ការ​បោះ​ឆ្នោត​ចាប់​ផ្តើម។​​

ថៃ​ គឺ​ជា​ប្រទេស​រាជា​ធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ​និង​បរម​រាជវាំង​តាម​ធម្មតា​ដោះស្រាយ​បញ្ហា​នយោបាយ​។

ស្ថាប័ន​នេះ​រក្សា​អំណាច​សំខាន់ៗ​ និង​ត្រូវ​ផ្តាច់​ចេញ​ពី​ការ​រិះគន់​ដោយ​ច្បាប់​បរិហារកេរ្តិ៍​ព្រះ​មហាក្សត្រ។​

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ធ្វើ​ឲ្យ​របប​សឹក​ និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ប្រឆាំង​នឹង​យន្តការ​ឈ្នះ​ឆ្នោត​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា ​និង​រលក​នៃ​អ្នក​បោះ​ឆ្នោត​ដំបូង​រាប់​លាន​នាក់។​​​​

ព្រះ​រាជាណាចក្រ​នេះ ​នៅ​តែ​បែក​បាក់ ​ថ្វី​បើ​របប​សឹក​ដែល​កំពុង​កាន់​អំណាច​បាន​ប្តេជ្ញា​សង្គ្រោះ​ប្រទេស​នេះ​ឲ្យ​រួច​ផុត​ពី​ការ​តវ៉ា​ដដែលៗ​រយៈពេល​ ១ ​ទសវត្សរ៍​ និង​រដ្ឋ​ប្រហារ​ជា​ច្រើន​លើក​។​

ក្រុម​អ្នក​នយោបាយ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ព្រួយ​បារម្ភ​ខ្លាច​ជាប់​គាំង ​នៅ​ក្រោម​ច្បាប់​បោះ​ឆ្នោត​ ដែល​សរសេរ​ដោយ​របប​សឹក​ ដោយ​បាន​កំណត់​​ឱកាស​ជា​ច្រើន​របស់​បក្ស​ណា​មួយ​ដែល​បាន​កើត​ឡើង​ដោយ​មាន​សំឡេង​គាំទ្រ​​ភាគ​ច្រើន​នៅ​ក្នុង​សភា។

លោក ប្រាយុធ ​ថ្លែងទៅកាន់​ប្រព័​ន្ធផ្សព្វផ្សាយ​​ក្រោយ​ពី​បោះឆ្នោ​ត​នៅក្នុងក្រុង​បាង​កក​។ AFP

អ្នក​បោះ​ឆ្នោត ​៥១ ​លាន​នាក់​ និង​អ្នក​បោះ​ឆ្នោត​លើក​ដំបូង​ជាង ​៧ ​លាន​នាក់ ​ដែល​មាន​អាយុ​ពី ​១៨ ​ឆ្នាំ​ ទៅ​ ២៥ ​ឆ្នាំ។ ​

បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ឈ្មោះ​ Pattrapong Waschiyapong ​នៅ​ស្ថានីយ​បោះ​ឆ្នោត​មួយ​ក្នុង​​បាងកក ​បាន​និយាយ​ថា៖ ​«ខ្ញុំ​ចង់​ឃើញ​ប្រទេស ​ថៃ ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ច្រើន​ជាង​នេះ​និង​ភាព​មិន​ស្មើ​គ្នា​ត្រូវ​បាន​លុប​បំបាត់​ចេញ​ពី​សង្គម»។

សេចក្តី​ថ្លែងការណ៍​របស់​ព្រះបរម​រាជវាំង​ ដែល​ត្រូវ​បាន​ចេញ​នៅ​មុន​បោះ​ឆ្នោត​នោះ​ បាន​បន្ថែម​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បោះ​ឆ្នោត​មួយ ​ដែល​គំរាម​កំហែង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ចលាចល​ មុន​សន្លឹក​ឆ្នោត ​១ សន្លឹក​ត្រូវ​បាន​គេ​បោះ​នោះ​។

សេចក្តី​ថ្លែង​ការណ៍​នោះ​ បាន​លើក​ឡើង​ពី​បន្ទូល​របស់​អតីត​ព្រះ​មហាក្សត្រ ​ភូមិ​វិបុល​ អាប់​ឌុល​យ៉ាដេត​ពី​ឆ្នាំ​ ១៩៦៩​ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​គាំទ្រ​មនុស្ស​ក្នុង​ការ​គ្រប់គ្រង​សង្គម​ និង​មនុស្ស​មិន​ល្អ ​ដើម្បី​ទប់ស្កាត់​ពួក​គេ​មិន​ឲ្យ​ បង្កើត​ចលាចល៕ AFP/PSA ​​​​

ប៉ូលិស​ឈរ​យាម ​​ខណៈ​ស្ត្រីម្នាក់​បោះឆ្នោត​នៅ​ស្ថានីយបោះឆ្នោត​មួយ​ក្នុងខេត្ត​ណារ៉ាធី​វ៉ាត់​​។ AFP