
សកម្មជនយុវជនបានប៉ះទង្គិចជាមួយប៉ូលិស ដែលប្រឆាំងនឹងច្បាប់ដែលហាមប្រាមការប្រមាថដល់ព្រះមហាក្សត្ររបស់ប្រទេសថៃ។ រូបថត AFP
សកម្មជនយុវជនបានធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ដែលហាមប្រាមការប្រមាថដល់ព្រះមហាក្សត្ររបស់ប្រទេសថៃ បានប៉ះទង្គិចជាមួយប៉ូលិស កាលពីថ្ងៃសៅរ៍បន្ទាប់ពីបានរំលំវិមានប្រជាធិបតេយ្យនៅទីក្រុងបាងកក ដោយក្រណាត់ពណ៌ក្រហម។
ក្រុមអ្នកតវ៉ាបានគប់ទឹកថ្នាំពណ៌ និងគ្រាប់បែកផ្សែងខ្នាតតូចទៅលើប៉ូលិសជាច្រើនគ្រាប់ ក្នុងអំឡុងពេលកំពុងប៉ះទង្គិចគ្នានៅក្បែរទីសក្ការបូជាក្នុងទីក្រុងបន្ទាប់ពីបាតុកម្មនេះរើចេញពីវិមានប្រជាធិបតេយ្យ។ ក្រុមសកម្មជនបាននិយាយថា សម្លៀកបំពាក់ពណ៌ក្រហមនេះតំណាងឱ្យឈាមអ្នកប្រយុទ្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យប៉ូលិសលោក KissanaPattanacharoen បាននិយាយថា មន្ត្រីជាង ២០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ ហើយមនុស្ស ៧ ទៅ ៨ នាក់ ត្រូវបានឃុំខ្លួន ដើម្បីធ្វើការសាកសួរ។
បាតុកម្មនេះ ធ្វើឡើងក្រោយមានប្រតិកម្មទៅនឹងការចាប់ខ្លួនឥស្សរជនបាតុកម្មឈានមុខគេចំនួន ៤ នាក់ នៅសប្តាហ៍នេះក្រោមការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន៕