The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម




ថៃ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម

ថៃ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម

130329_17b
ក្រុមមន្ត្រី ប៉ូលិសថៃ ពិនិត្យសាកសពទាហានល្បាត ដែលត្រូវបានសម្លាប់ AFP

ក្រុងគូឡាឡាំពួៈ ប្រទេស​ថៃ​បាន​បើក​កិច្ច​ពិភាក្សា​សន្តិភាព​ផ្លូវ​ការ​ជា​លើក​ដំបូង​​ជាមួយ នឹង​ក្រុម​ឧទ្ទាម​បះបោរ​មក​ពី​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ការ​បំផ្ទុះ​គ្រាប់​ថ្មី​មួយ​បាន​សម្លាប់​មនុស្ស​៣នាក់​ ធ្វើ​ឲ្យគេ​គិតពី​ការ​លំបាក​​ដែល​អ្នក​ចរចា​នឹង​ប្រឈម​។

ប្រមុខ​ក្រុម ​ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​  លោក ផារ៉ាដន ផាថាណា ថាបុតបាន​និយាយ​ថា កិច្ច​ពិភាក្សា​ជា​មួយ​​តំណាង​មក​ពី​ក្រុម​បះ​បោរ Barisan Revolusi Nasional (BRN) ដែល​រំពឹង​ថា​ប្រើ​ពេល​១ ថ្ងៃ​ នឹង​ផ្តោត​លើ​ការ​កាត់​បន្ថយ​ការ​បង្ហូរ​ឈាម​ដោយ​ព្រមាន​ថា ដំណើរ​ការ​សន្តិភាព​ទូទៅ​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន។​

នៅ រដ្ឋធានី​គូឡាឡាំពួ​នៃ​ម៉ាឡេស៊ី​ ជាទី​ដែល​ជំនួប​កំពុង​ត្រូវ​បាន​ធ្វើ​ លោក ផារ៉ាដន​ បាន​ប្រាប់​អ្នក​កាសែត​ថា៖ «​ថ្ងៃ​នេះ​អ្វី​ដែល​ផ្តោត​សំខាន់​ខ្លាំង​គឺការ​កាត់​បន្ថយ​អំពើ​ហិង្សា​។ ថ្ងៃ​នេះ ​យើង​នឹង​ផ្តោត​លើ​ការ​សាង​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក និង​ទំនាក់​ទំនង​ដ៏​ល្អ​»។

លោក​ បាន​និយាយ​ថា៖​ «​ខ្ញុំ​ជឿ​ជាក់​ថា​ពួក​គេ​នឹង​នាំ​ទំនាក់​ទំនង​សារយើង​ទៅ​កាន់​ក្រុម​សកម្ម​ ប្រយុទ្ធ​របស់​ពួកគេ ប៉ុន្តែ​ដោយ​សារ​BRN គឺ​ជា​អង្គការ​​ធំ​មួយ ដូច្នេះ​យើង​ត្រូវ​តែ​​​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ពេល​វេលា​បន្ថែម​ទៀត​»។

ការ បះ​បោរ​នៅ​ក្នុង​បណ្តា​ខេត្ត​មូស្លីម​ភាគ​ច្រើន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ ដែល​ជាប់​​ព្រំ​ដែន​ប្រទេស​ម៉ាឡេស៊ី បាន​សម្លាប់​មនុស្ស​ជាង​៥៥០០​នាក់​ក្នុង​ពេល​៩​ឆ្នាំ​»។

ជំនួប​នេះ បង្ហាញ​ពី​ការ​សន្ទនា​សន្តិភាព​ផ្លូវ​ការ​ដំបូង​របស់​ប្រទេស​ថៃ​ជា​មួយ​ក្រុម​ឧទ្ទាម​ដែល​ទាក់​ទង​នឹង​ការ​បះ​បោរ​ដែល​កំពុង​ធ្វើ​ឡើង​ដោយ​ក្រុម​ស្រមោល​មួយ​ចំនួន​។

ថៃ បាន​ស្តី​បន្ទោស​ការ​បំផ្ទុះ​គ្រាប់​ បែកពី​​ព្រលឹម​ដែល​សម្លាប់​ទាហាន​ ៣​នាក់​​លើ​ក្រុម​សកម្ម​ប្រយុទ្ធ ព្យាយាម​បំផ្លាញ​កិច្ច​ប្រឹង​ប្រែង​សន្តិភាព​និងបញ្ជាក់​ពីការ​លំបាក​ដែល​នៅ​ខាង​មុខ​​។

ទាហានប៉ារ៉ាថៃ​បី​នាក់​ ត្រូវ​បាន​សម្លាប់​និង​៦​នាក់​រង​របួសនៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​លើ​​ ចិញ្ចើម​ផ្លូវ​ដែល​យក​ការ​ល្បាត​ខេត្ត​ណារ៉ា​ធី​វ៉ាត់​​​ជាគោល​ដៅ៕ CC

អត្ថបទគួរចាប់អារម្មណ៍