The Phnom Penh Post Search

Search form

ទស្សនកិច្ច​របស់​អនុប្រធានាធិបតី US នៅ​ឥណ្ឌូនេស៊ី បង្ហាញពី​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​អ៊ិស្លាម

Content image - Phnom Penh Post
លោក ម៉ៃ ផេនស៍ (ឆ្វេង) ស្តាប់​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ ជូកូ វីដូដូ នៅ​ក្នុង​អំឡុង​ជំនួប​របស់​ពួកគេ​។ AFP

ទស្សនកិច្ច​របស់​អនុប្រធានាធិបតី US នៅ​ឥណ្ឌូនេស៊ី បង្ហាញពី​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​អ៊ិស្លាម

ក្រុងហ្សាការតាៈ អនុប្រធានាធិបតី​អាមេរិក​លោក​ ម៉ៃ​ ផេនស៍ ​បាន​ទៅ​​ទស្សនកិច្ច​វិហារ​អ៊ិស្លាម​ដ៏ធំ​មួយ​នៅ​ក្នុង​ប្រទេស​​ដែល​មាន​ពលរដ្ឋ​​មូស្លីម​​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក​គឺ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​កាយវិការ​ជា​និមិត្តរូប​សម្រាប់​លោក​អនុរដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋការ​មួយ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ទាក់ទិន​ទៅ​នឹង​ការ​បង្ក​ឲ្យ​​មាន​ការ​ស្អប់ខ្ពើម​ ឬ​ ភ័យ​ខ្លាច​ចំពោះ​ជនជាតិ​អ៊ិស្លាម​។

សេតវិមាន​បាន​និយាយ​ថា​ លោក​ផេនស៍​ទៅ​ទស្សនកិច្ច​ព្រះវិហារ​អ៊ិស្លាម​ Istiqlal ​និង​បាន​បើក​កិច្ចសន្ទនា​មួយ​បែប​ពហុសាសនា​ក្នុង​អំឡុង​ទស្សនកិច្ច​ថ្ងៃ​ទី ១ ​ទៅ​កាន់​ក្រុង​ហ្សាការតា។

ទស្សនកិច្ច​របស់​លោក​ ផេនស៍​ គឺជា​ការ​តភ្ជាប់​ទំនាក់ទំនង​​ដ៏ទូលំទូលាយ​បំផុត​របស់​រដ្ឋការ​លោក​​ ត្រាំ​ ជាមួយ​ពិភព​មូស្លីម​ចាប់​តាំង​ពេល​ស្បថ​ចូល​កាន់​តំណែង ​និង​ស្រប​ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតី​លោក​​​អូបាម៉ា​ និង​លោកស្រី​ មីសែលអូបាម៉ា​ ក្នុង​ឆ្នាំ​ ២០១០។

ប្រហែល​ ៩០% ​នៃ​ប្រជាជន​ឥណ្ឌូនេស៊ី​ ២៥៥ ​លាន​នាក់​គឺជា​ជនជាតិ​មូស្លីម។

ចាប់​តាំងពី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​មាន​រយៈពេល​ស្ទើរតែ​មួយ​រយ​ថ្ងៃ​មក​លោក​ ដូណាល់ ត្រាំ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​ជា​ឥស្សរជន​មកពី​ប្រទេស​ដែល​មាន​ជនជាតិ​ភាគច្រើន​ដូច​ជា​ហ្សកដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និង​អេហ្ស៊ីប​។

ប៉ុន្តែ​រដ្ឋការ​របស់​លោក​ក៏​បាន​ធ្វើ​បម្រាម​ផង​ដែរ​ចំពោះ​អ្នក​ដំណើរ​ពី​ជនជាតិ​មូស្លីម​ច្រើន​ជាង​គេ​ដោយ​លើក​ឡើង​អំពី​ក្តីកង្វល់​នានា​អំពី​ភេរវកម្ម​ជា​កិច្ចខិតខំ​មួយ​ដែល​ចម្រូង​ចម្រាស​នៅ​ក្នុង​តុលាការ​អាមេរិក​។

ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី​ជា​រឿយៗ​លោក​ ត្រាំ​ ហាក់​ដូច​កំពុង​តែ​ព្យាយាម​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្រុម​ស្តាំ​និយម​ជ្រុល​ ខណៈ​​លោក​បាន​តិះដៀល​ចំពោះ​​ទង្វើ​ភេរវកម្ម​របស់​ពួក​ជ្រុល​និយម​​។

ទស្សនកិច្ច​របស់​លោក​ ផេនស៍ បាន​ទទួល​ការ​ស្វាគមន៍​ដោយ​ក្រុម​អ្នក​ទទួល​ភ្ញៀវ​របស់​លោក​ដែល​​និយាយ​ថា​ពួកគេ​សង្ឃឹម​ថា​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អាមេរិក​ចំពោះ​ក្រុម​ជន​អ៊ិស្លាម​៕ SN

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។