ក្រុង​ការ៉ា​ជីៈ ​ម្តាយ​ម្នាក់​ដែល​កំពុង​បី​​កូន​មាន​អាយុ​ ៧ ​ខែ​របស់​គាត់​​ ​បាន​ប្រញាប់​ប្រញាល់​ទៅ​មន្ទីរពេទ្យ​កុមារ​នៅ​​ក្រុង​ប៉ាគីស្ថាន​ ​ដែល​ភ្នែក​ទាំង ២ របស់​ក្មេង​នោះ​មើល​មិន​ឃើញ​ ​ហើយ​ខ្លួន​របស់​គេ​តូច​ជាង​ទារក​​ដែល​ទើប​នឹង​កើត​ទៅ​ទៀត​។​

ទារក​កំពុង​ស្រែក​ឃ្លាន​អាហារ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មិន​​ខ្វះ​​​អាហារ​ ប៉ុន្តែ​មាន​អត្រា​នៃ​ទារក​ស្លាប់​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភព​លោក ​និង​ជា​ទី​ដែល​កង្វះ​អាហារូបត្ថម្ភ​កំពុង​តែ​កើត​ឡើង​។​

ទារក​នោះ​មាន​ទម្ងន់​ទើប​តែ ​២,៥ ​គីឡូ​ក្រាម​ប៉ុណ្ណោះ ​ដែល​មាន​អាយុ​គិត​ជា​មធ្យម​សម្រាប់​ទារក​មាន​សុខភាព​ល្អ​ គឺ​ជិត ​៣ ដង​ឯណោះ។​

ករណី​របស់​ទារក ​គឺ​មិនមែន​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ​សម្រាប់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​ស៊ីវិល​ Mithi នៅ​ខេត្ត​ Sindh​ ដ៏​អត់​ឃ្លាន​មួយ​នេះ ​ជាទី​ដែល​អ្នក​រួច​ផុត​ពី​ការ​​ស្លាប់​រាប់​លាន​នាក់​ ដែល​មាន​ប្រាក់​ចំណូល​តិច​ជាង​ ១ ​ដុល្លារ​ក្នុង ​១ ថ្ងៃ​។​

ប្រធាន​ការិយាល័យ​មន្ទីរពេទ្យ​កុមារ​លោក​វេជ្ជ​បណ្ឌិត​ Dilip Kumar ​បាន​ប្រាប់​ AFP​ ថា​ អ្នក​ជំងឺ​ចំនួន ​១៥០ ​ទៅ​ ២៥០ ​នាក់​ដែល​បាន​មក​ជា​រៀងរាល់​ថ្ងៃ​ ​មាន​ចំនួន ​១ ​ភាគ ​៥​ គឺ​កំពុង​ឈឺ​ចាប់​ដោយសារ​​​កង្វះ​អាហារូបត្ថម្ភ​។​

នៅ​ក្នុង​មណ្ឌល​មន្ទីរពេទ្យ​គាំពារ​កុមារ​​ ទារក​ចំនួន​ ​៩ ​នាក់​ផ្សេង​ទៀត​ដែល​ខ្វះ​អាហារូបត្ថម្ភ​កំពុង​យំ​នៅ​​ក្នុង​កែវ​​ចិញ្ចឹម​ទារក​។ ​ម្តាយ​វ័យ​ក្មេង​ម្នាក់​ គឺ​អ្នក​ស្រី​ Nazeeran ​ដែល​បាន​ឱប​​កូន​របស់​នាង​​នៅ​ក្នុង​ដៃ​​ទាំង ២ ដោយ​ក្តី​​អាណិត​ស្រឡាញ់​​​​ជា​ទី​បំផុត​។

ម្តាយ​​មាន​វ័យ​ ​២៥ ​ឆ្នាំ រូប​នោះ​និយាយ​ថា ទម្ងន់​កូន​នាង​​ ថយចុះ​យ៉ាង​ខ្លាំង៕ AFP​