The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទាហាន​ស៊ី​ឈ្នួល​បរទេស​បិទ​អណ្តូង​ប្រេង​ ​និង​កំពង់ផែ​មួយ​ចំនួន​​នៅ​លីប៊ី​

ទាហាន​ស៊ី​ឈ្នួល​បរទេស​បិទ​អណ្តូង​ប្រេង​ ​និង​កំពង់ផែ​មួយ​ចំនួន​​នៅ​លីប៊ី​

Content image - Phnom Penh Post
ក្រុម​អ្នក​តវ៉ា​​ កាន់​បដា​សរសេរ​ពាក្យ​ស្លោកថា​ ឈប់​ធ្វើ​សង្គ្រាម​​នៅ​​លី​ប៊ី។ AFP

ទាហាន​ស៊ី​ឈ្នួល​បរទេស​បិទ​អណ្តូង​ប្រេង​ ​និង​កំពង់ផែ​មួយ​ចំនួន​​នៅ​លីប៊ី​

ក្រុង​ទ្រី​ប៉ូលី៖ ​ក្រសួង​ការ​បរទេស​របស់​រដ្ឋាភិបាល​ ដែល​បាន​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​លីប៊ី​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​ថ្លែង​ថា ​មាន ​«ទាហាន​ស៊ី​ឈ្នួល​ជា​ច្រើន​»​ មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​កង​កម្លាំង​គូ​បដិបក្ខ​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​បាន​បិទ​ការ​នាំចេញ​ប្រេង​នៅ​កន្លែង​​តំបន់​អណ្តូង​ប្រេង​ និង​កំពង់ផែ​ជា​ច្រើន​ទៀត​នៅ​​លីប៊ី​​។​

ក្រសួង​ការ​បរទេស​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​ក្រសួង​ការ​បរទេស​បាន​ថ្លែង​តាម​របាយការណ៍​ និង​ព័ត៌មាន​ ដែល​បាន​អះអាង​អំពី​វត្តមាន​នៃ​ទាហាន​ស៊ី​ឈ្នួល​បរទេស​របស់​ក្រុម ​Russian ​Wagner​ ក្រុម ​Janjaweed ​និង​ក្រុម​ទាហាន​ស៊ី​ឈ្នួល​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អណ្តូង​ប្រេង​ ​កំពង់ផែ​លីប៊ី​ និង​តំបន់​អណ្តូង​ប្រេង​សាហារ៉ា​ផ្សេង​ទៀត​»​។​

ក្រសួង​នោះ​បាន​ថ្លែង​ថា​ ក្រុម​ទាហាន​ស៊ី​ឈ្នួល​បាន​បិទ​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​ក្នុង​ប្រតិបត្តិការ​ជាមួយ​កងកម្លាំង​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​។​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា៖ «​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ ប្រទេស​លីប៊ី​ បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​មួយ​ចំនួន​​ ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ប្រេង​ និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​លីប៊ី​ ត្រូវ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការ​បរទេស​លីប៊ី​ ដើម្បី​ថ្កោល​ទោស​ការ​រំលោភ​បំពាន​ទាំង​នោះ​​ ហើយ​ប្រទេស​ខ្លះ​​ទៀត​​ ​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​នេះ​ ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដាក់​ពួក​គេ​ ដែល​មាន​ជាប់​ទាក់ទង​ទៅ​នឹង​សកម្មភាព​​នោះ​ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ជា​អន្តរជាតិ​៕ Xinhua/SK

អត្ថបទគួរចាប់អារម្មណ៍