ក្រុង​បេរូតៈ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេសបាន​ថ្លែង​ថា​ ក្រុម​ជី​ហាដ​ និង​សម្ព័ន្ធ​មិត្ត​ឧទ្ទាម​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ភាគ​ពាយព្យ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​សម្លាប់​យុទ្ធ​ជន​គាំទ្រ​របប​ស៊ី​រី​ យ៉ាង​តិច​ ១២​ នាក់​ ដោយ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ពួក​គេ​ការ​រុល​ទៅ​មុខ​តទៅ​ទៀត​។​

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ី​រី​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេសបាន​ថ្លែង​ថា​ ក្រុម​គាំទ្រ​របប​ស៊ី​រី​ ១៧​ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ចំណែក​ខាង​ភាគីបាន​ដឹក​នាំ​ដោយ​ក្រុម​ជី​ហាដ​ ៦​ នាក់​ផ្សេង​ទៀតបាន​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​នៅ​ទី​នោះ​។​

​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ​កង​កម្លាំង​ស្មោះ​ត្រង់​ជា​មួយ​ប្រធា​នា​ធិប​តី​ បាសារ ​អាល់​អាសាដ​ បាន​បើក​ការ​វាយ​ប្រហារ​មួយ​ ជា​មួយ​កាំ​ភ្លើង​ធំ​ និង​បាញ់​សន្ធប់​យ៉ាង​ខ្លាំង​ក្លា​ ទៅ​លើ​មូល​ដ្ឋាន​ឈរ​ជើង​របស់​ក្រុម​ប្រឆាំង​ដ៏​ធំ​ចុង​ក្រោយ​នៅ​ស៊ី​រី​។​

​ប៉ុន្តែ​សម្ព័ន្ធ​មិត្ត​ក្រុម​ជីហាដ​ហាយ៉ាដ ​តាហ៍​រី​ អាល់-​ស្សាម ​(HTS) ​បាន​ដឹក​នាំ​ដោយ​អតីត​ក្រុម​មេ​ដឹក​នាំ​ របស់​អតីត​អាល់-​កៃ​ដា​នៅ​ស៊ី​រី​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​ បាន​ទប់​ស្កាត់​មិន​ឲ្យ​ពួក​គេ​រុល​ទៅ​មុខ​តទៅ​ទៀត​៕ SK ​