កាលពី​ថ្ងៃអង្គារ​ ទី ២៥​ ឧសភា ​អូស្រ្តាលី​បានប្រកាស​ការរឹតត្បិត​ឡើងវិញ​នៅ​ទី​ក្រុង​មែលប៊ន បន្ទាប់ពី​មាន​ករណីវិជ្ជមាន​កូវីដ​ ១៩​ កើតមាន​ឡើងចំនួន​ ៥ ករណី។

ការជួបជុំ​នៅផ្ទះ​នឹង​ត្រូវបាន​កំណត់​ដោយអនុញ្ញាត​ឱ្យ​មាន​មនុស្សតែ ៥ នាក់​ប៉ុណ្ណោះ អនុញ្ញាត​ឱ្យ​មាន​មនុស្ស ៣០ នាក់​ នៅក្នុងការ​ប្រជុំ​សាធារណៈ ​និងការពាក់ម៉ាស់​ត្រូវ​ជា​ការចាំបាច់។

នាយក​រដ្ឋមន្រ្តីស្តី​ទីនៃរដ្ឋ Victoria​ លោក James Merlino ​បានប្រាប់​អ្នកយក​ព័ត៌មាន​ នៅទីក្រុង Melbourne ថា៖ «នេះ​គឺជា​ជំហាន​ប្រកបដោយ​ការទទួលខុសត្រូវ​ដែលយើង​ត្រូវចាត់​វិធានការ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​»៕