ក្រុងទូលូៈ ក្រុមមន្រ្តីបានថ្លែងថាមនុស្សយ៉ាងតិច១៣នាក់បានស្លាប់ខណៈ ព្យុះភ្លៀងខ្លាំងបានធ្វើឲ្យទន្លេទឹកទន្លេហូរជន់លិចនៅប្រទេសបារាំងភាគនិរតីកាលពីថ្ងៃចន្ទជាព្រឹត្តិការណ៍នៃអាកាសធាតុដ៏អាក្រក់បំផុតនៅអឺរ៉ុប។
ទឹកជំនន់ហូរលឿននេះបានបណ្តាលឲ្យជន់លិចទីប្រជុំជននិងភូមិជាច្រើននៅជុំវិញក្រុងCarcassonne ដោយធ្វើឲ្យរថយន្តជាច្រើនគ្រឿងក្រឡាប់ផ្លូវជាច្រើនរងការខូចខាតនិងបាន ផ្ទះសម្បែងជាច្រើនខ្នងដូលរលំ។
ក្រុមអាជ្ញាធរតំបន់ បានថ្លែងកាលពីថ្ងៃចន្ទថា ដូនជីវ័យចំណាស់ម្នាក់ ត្រូវបានស្លាប់ដោយសារទឹកហូរបោក ខណៈទឹកជំនន់ឡើងខ្លាំង នៅក្នុងភូមិVillardonnel នៅភាគខាងជើង ក្រុងCarcassonne។ ទន្នឹមគ្នានោះដែរ មនុស្សយ៉ាងតិច ៤នាក់ បានស្លាប់ នៅពេលយប់ដែលមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងភូមិ Villegailhenc។
ខណៈដែលលោកនាយករដ្ឋមន្រ្តីលោកEdouard Philippe ធ្វើដំណើរទៅកន្លែងកើតហេតុនោះ ក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងថា មនុស្សទាំងអស់១៣នាក់ បានស្លាប់ ក្រោយពីពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ៕ SK