ក្រុង​សេអ៊ូល៖ ​ទ្វារ​ទឹក​ទំនប់​របស់​កូរ៉េ​ខាង​ជើង​មួយ​ នៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​បើក​ជាអន្លើ​ ស្រប​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីនោះ​ នាយ​សេនាធិការ​យោធា​ (JCS)​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នៅ​ចំពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បើក​ទ្វារ​ទឹក​នោះ​​ ​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​តំបន់​ទឹក​ធ្លាក់​ខ្លះ​នៅ​កូរ៉េ​ខាង​ត្បូង​។​

ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​បើក​ទ្វារ​ទឹក​ទំនប់​ហាង​ហ្គាង​ ដាម​ ដែល​​​ជា​រឿង​មួយ ​ដើម្បី​ឃ្លាំ​មើល​សកម្មភាព​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចាប់​តាំង​ពី​បាន​បើក​ទ្វារ​ទឹក​ភ្លាមៗ​កាល​ពី​ឆ្នាំ ​២០០៩​ បាន​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​អ៊ីមជីន​ឡើង​ខ្ពស់​ហូរ​ខ្លាំង​ ហើយ​បាន​បង្ក​ឲ្យ​អ្នក​បោះ​ជំរំ ​៦ ​នាក់​ស្លាប់ ​ដោយ​ទឹក​ជំនន់​នៅ​ទីនោះ​។​

កូរ៉េ​ខាង​ជើង​ ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​យល់​ព្រម​ជូន​ដំណឹង​ដល់​កូរ៉េ​ខាង​ត្បូង​ជា​មុន​ អំពី​ការ​បើក​ទ្វារ​ទឹក​នោះ​ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​មិន​ដែល​គោរព​ពាក្យ​សន្យា​ជាមួយ​កូរ៉េ​ខាង​ត្បូង​នោះ​ទេ​។​

អ្នក​នាំពាក្យ ​JCS​ គឺ​លោក ​គីម​ ជុនរ៉ាក់​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​ថា​៖ «​ការ​វាយ​តម្លៃ​របស់​យើង​ គឺ​ថា ​ទ្វារ​ទឹក​ហាង​ហ្គាងដាម​ ត្រូវ​បាន​បើក​ជា​អន្លើ​ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​តំបន់​កូរ៉េ​ខាង​ជើង​»​។​

ប្រទេស​កូរ៉េ​ខាង​ជើង ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ ដោយសារ​ភ្លៀង​ធ្លាក់​ជោកជាំ​​នៅ​ក្នុង​តំបន់​ជា​ច្រើន៕ Yonhap/SK​