កាលពីថ្ងៃអាទិត្យ ទី ៧ កុម្ភៈ ធនាគារកណ្តាលរបស់កោះតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់នឹងហាមធនាគារ Deutsche Bank មិនឱ្យធ្វើពាណិជ្ជកម្មប្រាក់ដុល្លារតៃវ៉ាន់។ តៃវ៉ាន់នឹងផ្អាកការធ្វើពាណិជ្ជកម្មជាមួយធនាគារនោះរយៈពេល ២ ឆ្នាំ។
ការផ្អាកការធ្វើពាណិជ្ជកម្មប្តូរប្រាក់នេះ គឺធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា ធនាគារបរទេសបានជួយក្រុមហ៊ុនធ្វើជំនួញគ្រាប់ធញ្ញជាតិចូលរួមក្នុងការធ្វើប្តូររូបិយប័ណ្ណក្នុងករណីណាមួយដែលអាចប៉ះពាល់ដល់ស្ថិរភាពនៃទីផ្សារប្តូរប្រាក់បរទេសរបស់តៃវ៉ាន់។
ក្រៅពីការដាក់ទណ្ឌកម្មចំពោះសាខាតៃប៉ិរបស់ធនាគារ Deutsche Bank ធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការិយាល័យ ING និងការិយាល័យតៃប៉ិរបស់ធនាគារ ANZ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មប្រាក់ដុល្លារតៃវ៉ាន់ដែលអាចចែកចាយបានក្នុងរយៈពេល ៩ ខែ។
ការិយាល័យតៃប៉ិរបស់ក្រុមហ៊ុន Citi នឹងត្រូវផ្អាកពីការធ្វើពាណិជ្ជកម្មប្រាក់ដុល្លារតៃវ៉ាន់បន្តរយៈពេល ២ ខែ។ ធនាគារកណ្តាលបានបន្ថែមថា ការដាក់ទណ្ឌកម្មនឹងចូលជាធរមាននៅថ្ងៃទី ៨ កុម្ភៈ៕