កាលពី​ថ្ងៃ ​អាទិត្យ​ ទី ១០​ មករា ធនាគារ​កណ្តាល​ប្រទេសនូវែលសេឡង់ បានរាយការណ៍ថា មានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត​ចូលទៅ​ក្នុង​ប្រព័ន្ធ​ផ្ទៃក្នុង​ធនាគារ។ ការ​វាយលុក​ចូលទៅ​ក្នុង​ប្រព័ន្ធ​ផ្ទៃក្នុង​នេះ​មាន​ទិន្នន័យ​មួយចំនួន​ត្រូវបាន​ចូល​មើល។

ការវាយឡុក​ទៅក្នុង​ប្រព័ន្ធនេះ​ពុំ​មានទាន់​ដឹងពី​ចំនួន​ទិន្នន័យ ​ពេលវេលា និង​អ្នកដែល​នៅពី​ក្រោយ​នៃការ​វាយលុក​នេះ​នៅ​ឡើយទេ។

អភិបាល​ក្រុងនៃ Reserve Bank of New Zealand លោក Adrian Orr បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា៖ «យើង​កំពុងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំនាញ​ខាងសន្តិសុខ​តាមអុីនធឺណិត​ក្នុងស្រុក និង​អន្តរជាតិ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត​ដែលជា​ផ្នែកមួយ​នៃ​ការស៊ើប​អង្កេត​របស់​យើង និងឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារនេះ​» ​។

នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ទីភ្នាក់ងារ​ឆ្លើយ​តប​បន្ទាន់​ក្នុង​កុំព្យូទ័រ (Computer Emergency Response Team) បាន​បង្ហាញថា ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺណេត​នៅ​ក្នុង​ប្រទេស​នូវែល​សេឡង់​ បាន​កើន​ឡើង ៣៣ ​ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ៕