ធនាគារ​កណ្តាល​របស់​ប្រទេស​ឥណ្ឌា គ្រោង​នឹង​ដក​ប្រព័ន្ធ​ធនាគារ​ដែល​អនុញ្ញាត​ឲ្យ​មានការ​បង្វិល​ទ្រព្យសម្បត្តិ​ទៅជា​ទឹកប្រាក់​ដែលការ​ដកប្រព័ន្ធនេះ​ប្រឈម​នឹងមាន​ការ​ខ្ចីប្រាក់ពី​រដ្ឋា​ភិបាល។ ការ​អនុវត្តគ​ម្រោងនេះ​ធ្វើឡើង​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការកើន​ឡើងទៅ​លើ​ប្រាក់កម្ចី។

រដ្ឋាភិបាល​ត្រូវ​បាន​គេរំពឹងថា នឹង​ដាក់​ចេញផែន​ការ​ប្រាក់កម្ចី​នៅក្នុង​គម្រោង​ថវិកា​ថ្ងៃទី ១ ​ខែកុម្ភៈ​ សម្រាប់​ឆ្នាំសារ​ពើពន្ធ​ចាប់ពី​ខែមេសា​ ក្នុងគោល​បំណង​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែលបាន​ធ្លាក់ចុះ​កំឡុងមាន​ការ​រីករាលដាល​កូវីដ ១៩។​ ធនាគារ​កណ្តាល​បាន​ប្រកាស​ពី​វិធានការនេះ​ ជា​ការឆ្លើយ​តបចំពោះ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ចាប់តាំង​ពី​ចុង​ខែមី​នា ឆ្នាំ ​២០២០៕