
លោកប្រធានធនាគារពិភព David Malpass ថ្លែងនៅក្នុងអំឡុងសន្និសីទកាសែតស្តីពីជំងឺកូវីដ ១៩ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៤ មីនា។ AFP
លោក David Malpass ប្រធានធនាគារពិភពលោកបាននិយាយកាលពីថ្ងៃចន្ទ ថា លោករំពឹងថាប្រទេសចិន សហរដ្ឋអាមេរិក និងក្រុមបណ្ដាប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០ ផ្សេងទៀត នឹងពន្យារការទូទាត់ប្រាក់បំណុលទ្វេភាគីរហូតដល់ចុងឆ្នាំ ២០២១។
យោងតាមទិន្នន័យរបស់ធនាគារពិភពលោកគំនិតផ្តួចផ្តើមសេវាពន្យារពេលបំណុលប្រទេស G20 (DSSI) បានជួយប្រទេសនានាបានពន្យារទូទាត់ប្រាក់ចំនួន ៥,៧ ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ ២០២០ រួចហើយ។
លោកបានបន្តថា សមាជិកប្រទេស G20 គួរពិចារណាពន្យារការទូទាត់នេះម្ដងទៀត ដែលជាការពន្យារចុងក្រោយបង្អស់ឱ្យនៅត្រឹមចុងឆ្នាំ ២០២១៕