ក្រុង​បេរូត៖ ​ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ស្នើ​ឲ្យ​ប្រទេស ​លីបង់ ​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ការ​តវ៉ា​ ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ឲ្យ​បាន​ឆាប់​ ដោយ​ព្រមាន​ថា ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ក្រីក្រ​ និង​ការ​អត់​ការងារ​ធ្វើ​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​។​

ក្រុម​និស្សិត​បាន​ធ្វើ​ពហិការ​មិន​ចូល​រៀន​​នៅ​ពេល​ថ្ងៃ​ ហើយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​បន្ត​រហូត​ដល់​ពេល​ល្ងាច​។​

ចាប់​តាំង​ពី​ថ្ងៃទី ​១៧ ​ខែ​តុលា​ ចលនា​តវ៉ា​ដែល​មិន​ធ្លាប់​មាន​ពី​មុន ​បាន​យក​គោលដៅ​ទៅ​លើ​ក្រុម​អ្នក​នយោបាយ​មួយ​ក្រុម​បាន​ចាត់​ទុក​ថា​អសមត្ថភាព ​និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ ​ការ​ធ្វើ​បាតុកម្ម​បាន​បន្ត​ធ្វើ​ឡើង​ ទោះបី​ជា​មាន​ការ​លាលែង​ពី​តំណែង​របស់​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍​មុន​ក្តី​។​

គណៈ​រដ្ឋមន្ត្រី​ជិត​ចប់​អាណត្តិ​ កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​តួនាទី​បណ្តោះ​អាសន្ន​ ខណៈ​ក្រុម​មេ​ដឹកនាំ​បាន​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​ខាង​មុខ​ ក្រុម​ប្រទេស​​ពន្យារ​ផ្តល់​ជំនួយ​​បាន​ថ្លែង​ថា ​ប្រទេស​ជំពាក់​បំណុល​​នេះ ​អសមត្ថភាព​។​

ធនាគារ​ពិភព​លោក​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ថា​៖ «​ការ​បង្កើត​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់​មួយ​ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​ជា​មុន​របស់​ប្រជាជន​​លីបង់​ទាំង​មូល​ គឺ​ជា​វិធានការ​យ៉ាង​លឿន​បំផុត​»​។​

ក្រុម​តំណាង​ចេញ​ពី​ម្ចាស់​បំណុល​សកល​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី ​Michel Aoun ​ដែល​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ទាប់​ពី​មាន​ការ​តវ៉ា​។​

ធនាគារ​ពិភព​លោក​បាន​ព្យាករ​កិច្ច​សន្យា​មួយ​ដែល​មាន​ចំនួន ​០,២ ​ភាគរយ​ នៅ​មុន​ចលាចល​នៅ​ក្នុង​ប្រទេស ​លីបង់​ ប៉ុន្តែ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ បច្ចុប្បន្ន​ខ្លួន​បាន​សង្ឃឹម​ថា​ ការ​លាលែង​ពី​តំណែង​​របស់​ប្រធានាធិបតី​​លីបង់ ​«​គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​»​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ប្រទេស​ម្ចាស់​បំណុល​បាន​ថ្លែង​ថា ​ដោយ​គ្មាន​វិធានការ​បន្ទាន់ ​ដើម្បី​ដោះស្រាយ​វិបត្តិ​មួយ​នេះ​ទេ​ ប្រជាជន​លីបង់​ប្រហែល​ពាក់​កណ្តាល​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ និង​ភាព​​អត់​​ការងារ​ធ្វើ​អាច ​«​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​»​៕ AFP/SK