ក្រុង​ហុងកុងៈ គេហទំព័រ​ធ្វីធើរ​ និង​ហ្វេសប៊ុក​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន​ពី​បទ​គាំទ្រ​យុទ្ធនាការ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​ ដើម្បី​បង្ខូច​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង​ និង​បង្ក​ឲ្យ​មាន​ជម្លោះ​នយោបាយ​នៅ​ក្នុង​ក្រុង​មួយ​នេះ​។​

មហាវិទ្យាល័យ​បច្ចេកទេស​ខ្នាត​យក្ស​អាមេរិក​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​បាន​ផ្អាក​គណនី​ហ្វេសប៊ុក​យ៉ាង​សកម្ម​ជិត ​១ ០០០ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​យុទ្ធនាការ​នោះ​ ចំណែក​ឯ​គេហទំព័រ​ធ្វីធើរ​វិញ​បាន​និយាយ​ថា​ ខ្លួន​បាន​បិទ​គណនី​ហ្វេសប៊ុក​ប្រហែល​ជាង ​២ ​សែន​ នៅ​មុន​ពេល ​ពួក​គេ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ខូចខាត​ប្រយោជន៍​ណា​មួយ​នៅ​ក្រុង​ហុងកុង​។​

គេហទំព័រ​ធ្វីធើរ ​បាន​និយាយ​ថា៖ «​គណនី​ហ្វេសប៊ុក​ទាំង​នេះ​ គឺ​មាន​បំណង​ និង​កំពុង​​ប៉ុនប៉ង​យ៉ាង​ច្បាស់​ក្រឡែត ​ដើម្បី​បង្ក​ជម្លោះ​នយោបាយ​នៅ​ក្រុង​ហុងកុង​ នៅ​ក្នុង​នោះ​មាន​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ខ្សោយ​ធម្មនុញ្ញ​ភាព ​និង​ប្រឆាំង​នៃ​ចលនា​តវ៉ា​នយោបាយ​នៅ​ក្នុង​ទឹក​ដី​មួយ​នេះ» ​ដោយ​និយាយ​សំដៅ​ទៅ​លើ​គណនី​ហ្វេសប៊ុក​យ៉ាង​សកម្ម​ ដែល​ខ្លួន​បាន​បិទ​ទាំង​នោះ​។​

ប្រមុខប្រ​តិបត​្តិក្រ​ុង​ហុងកុង​លោកស្រី ការី ឡាម ថ្លែង​ទៅកាន់សន្និសីទសា​រព័ត៌មាន​កាលពីថ្ងៃទី ២០​ សីហា​។ AFP

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយ​ថា​ ការ​បង្ហោះ​មួយ​ចំនួន​ចេញ​ពី​គណនី​ដែល​ខ្លួន​បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រៀបធៀប​​ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ហុងកុង​ជាមួយ​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម​ ដែល​បាន​ដាក់​ឈ្មោះ​ឲ្យ​ពួក​គេ​ថា​ជា ​«​ក្រុម​សត្វ​កន្លាត»​ ហើយ​បាន​ចោទ​ប្រកាន់​ពួក​គេ​ថា​ មាន​ផែនការ​សម្លាប់​មនុស្ស​ដោយ​ប្រើ​​ចម្ពាម​កៅស៊ូ​ជា​ដើម​នោះ​។​

ក្រុង​ហុងកុង​ ជា​ទីក្រុង​​ពាក់​កណ្តាល​ស្វយ័ត​របស់​ចិន​នៅ​ភាគ​ខាង​ត្បូង​ ហើយ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ដ៏​មាន​សារៈសំខាន់​បំផុត​របស់​ពិភព​លោក​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​មនុស្ស​រាប់​លាន​នាក់ ​បាន​ចេញ​តាម​ដង​ផ្លូវ​នានា​ ដែល​បាន​ទាមទារ​សេរីភាព​កាន់​តែ​ខ្លាំង​ឡើង​។​

ក្រុមអ្នក​តវ៉​ា ដើរ​នៅតាម​ផ្លូវ​មួយ​ នៅក្នុង​អំឡុង​​ការជួបជុំមួយនៅ​ក្រុង​ហុងកុង​។ AFP

ក្រុម​មេ​ដឹកនាំ​កុម្មុយនីស្ត​ចិន​ បាន​ព្រមាន​ថា​ ពួក​គេ​នឹង​រៀបចំ​ដាក់​ពង្រាយ​កង​កម្លាំង​ ដើម្បី​បង្ក្រាប​ចលាចល​ជិត​ ៣ ​ខែ​មក​នេះ​ ​ហើយ​ប្រដូច​ក្រុម​អ្នក​តវ៉ា​ហិង្សា​ទាំង​នោះ​ថា​ជា ​«​ក្រុម​ភេរវកម្ម​» ​ទៀត​ផង​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គេ ​បាន​ទុក​ពេល​ដោយ​​​​បើក​ចំហ​ជា​សាធារណៈ​ឲ្យ​ក្រុម​មេ​ដឹកនាំ​ក្រុង​ហុងកុង​ និង​កងកម្លាំង​ប៉ូលិស​ ត្រូវ​ព្យាយាម ​និង​ដោះស្រាយ​វិបត្តិ​នេះ​។​

យោង​តាម​​គេហទំព័រ​ធ្វីធើរ​ និង​ហ្វេសប៊ុក ​បាន​ឲ្យ​ដឹង​ថា​ ទោះ​បី​ប្រទេស ​ចិន នៅ​ពី​ក្រោយ​ឆាក​អនឡាញ​នោះ​ ក៏​រដ្ឋាភិបាល​ចិន​កំពុង​ស្វះស្វែង​ប្រមូល​ផ្តុំ​​​មតិ​សាធារណជន​​ជុំវិញ​ចលនា​តវ៉ា​ដែល​ធ្វើ​ឲ្យ​​ក្រុង​ហុងកុង​​រង្គោះរង្គើ​។​

គេហទំព័រ​ធ្វីធើរ បាន​និយាយ​ថា៖ ​«យើង​កំពុង​បង្ហាញ​ប្រតិបត្តិការ​ព័ត៌មាន​គាំទ្រ​​ដោយ​ចិន»៕ AFP/SK​​