The Phnom Penh Post Search

Search form

នាយករដ្ឋមន្ត្រី​តួ​ក​គី​ ជំរុញ​ឲ្យ​រុស្ស៊ី និង អាមេរិក​បញ្ឈប់​ការ​ទាស់​គ្នា​ជុំវិញ​បញ្ហា​ស៊ីរី

Content image - Phnom Penh Post
លោកយីលឌីរីម ពេល​ថ្លែង​សុន្ទរកថាអំឡុងកិច្ចប្រជុំក្រុម​​សមាជិក​សភា​។ AFP

នាយករដ្ឋមន្ត្រី​តួ​ក​គី​ ជំរុញ​ឲ្យ​រុស្ស៊ី និង អាមេរិក​បញ្ឈប់​ការ​ទាស់​គ្នា​ជុំវិញ​បញ្ហា​ស៊ីរី

ក្រុងអ៊ីស្តង់ប៊ុល: កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​តួកគី​លោក ប៊ីណាលី យីលឌីរីម បានជំរុញ​ឲ្យ​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក​បញ្ចប់ «ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ដូច​ក្មេង​ពាលា​អាវ៉ាសែ» របស់​ពួកគេ ជុំវិញ​បញ្ហា​នៅ​ស៊ីរី ដោយ​លោក​ថ្លែង​ថា វា​ដល់​ពេល​វេលា​ដែល​ត្រូវ​ទុក​ការ​ប្រកួត​ប្រជែង​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ក្រុម​ជន​ស៊ីវិល​ស៊ីរី។

នៅក្នុង​សុន្ទរកថា​មួយ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​នៅក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល លោក​ប៊ីណា លីយីល​ឌីរីម បាន​ថ្លែង​ថា៖ «វា​ជា​ការ​ឈ្លោះ​គ្នា​ដូច​ក្រុម​ក្មេង​ពាល។ ពួកគេ​ឈ្លោះ​គ្នា​ដូច​ក្មេង​ពាល​នៅ​តាម​ផ្លូវ។ ប៉ុន្តែ ចុះ​អ្នក​ណា​ជា​អ្នក​សង​ការ​បង់​ខាត​ចំពោះ​ជម្លោះ​នេះ? អ្នក​បង់ខាត​ខ្លាំង​ជាង​គេ​គឺជា​ក្រុម​ជន​ស៊ីវិល​ឯនេះ​វិញ​ទេ»។

លោក​បាន​ថ្លែងថា៖ «ពេលនេះ មិនមែនជា​ពេល​ត្រូវ​ឈ្លោះ​ទាស់​ទែង​គ្នា​ទេ។ វា​គឺជា​ពេល​ត្រូវ​ព្យាបាល​ស្នាម​របួស​នៅ​ក្នុង​តំបន់ និង​ជា​ពេលវេលា​ដែល​យើង​ត្រូវ​រួប​រួម​គ្នា»។

សេចក្តីថ្លែងការណ៍​រប​ស់លោក​ធ្វើឡើង បន្ទាប់ពី​ប្រធានាធិបតី អាមេរិក លោក ដូ ណាល់ ត្រាំ បាន​ព្រមាន​រុស្ស៊ី​ជុំវិញ​បញ្ហា​នៃ​ការ​គាំទ្រ​របស់ ប្រទេស​នេះ​ចំពោះ​មេដឹក​នាំ​ស៊ីរី លោក បាសារ អាល់-អាសាដ ដោយ​បាន​លើក​ឡើង​ថា មីស៊ីល «នឹងត្រូវ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់» ជា​ការ​សង​សឹក​ចំពោះ​ការ​វាយ​ប្រហារ​ដោយអាវុធ​គីមី​ដូច​ដែល​តាម​ការ​ចោទ​ប្រកាន់​នោះ។

លោក យី​ល​ឌី​រី​ម បាន​ថ្លែងថា នៅក្នុង​ស្ថានភាព​ពេលថ្មីៗ សមាជិក​អចិ​ន្រៃ្តយ៍​ទាំង ៥ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​រួម​ទាំង​រុស្ស៊ី​និង​សហរដ្ឋអាមេរិក ត្រូវ​មាន «ការ​ទទួល​ខុស​ត្រូវ» ចំពោះ​បញ្ហា​នេះ​ជាង​ប្រទេស​ដទៃ​ទៀត។

ដោយនិយាយ​យោង​ដល់​សេចក្តីថ្លែងការណ៍​នានា​របស់ លោក​ដូណាល់ ត្រាំ​លោក បាន​ថ្លែង​បន្ថែម​ថា៖ «ចុះ​ពួកគេ​កំពុង​ធ្វើ​អ្វី? តើ​ពួកគេ​កំពុង​ធ្វើការ​គំរាម​កំហែង​ដាក់​គ្នា​ទៅ វិញ​ទៅ​មក​ឬ?»

អត្ថបទគួរចាប់អារម្មណ៍