ក្រុង​ប៉ារីស៖ ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​បារាំង​ គឺ​លោក ​ជិន​ កាស្តេក ​កាល​ពី​ថ្ងៃ​ចន្ទ​​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្ហាញ​អំពី​ការ​រៀបចំ​រដ្ឋាភិបាល​ឡើង​វិញ​ ដែល​មាន​កាតព្វកិច្ច​​ជួយ​​​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​របស់​ខ្លួន​ ​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​ និង​បាន​​ធ្វើ​ការ​បញ្ចូល​​កម្លាំង​ចលករ​ថ្មី​ចូល​ទៅ​ក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ​លោក ​អេម៉ានុយអែល​ ម៉ាក្រុង​។​

លោក ​ជិន​ កាស្តេក ​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ និង​ជា​អភិបាល​ខេត្ត​ផង​នោះ​ ស្ទើរ​តែ​គ្មាន​អ្នក​ស្គាល់​ទាល់​តែ​សោះ​ នៅ​ក្នុង​ប្រទេស​បារាំង​ នៅ​មុន​ការ​តែតាំង​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​ កំពុង​ស្វះ​ស្វែង​រក​ដើម្បី​ផ្លាស់​ប្តូរ​តំណែង​យ៉ាង​ឆាប់​រហ័ស​ ហើយ​មនុស្ស​ជា​ច្រើន​​មាន​ទំនុក​ចិត្ត​ថា លោក​ពិត​ជា​ស័កិ្តសម​​សម្រាប់​មុខ​តំណែង​នេះ​។​

បុរស​មាន​វ័យ ​៥៥ ​ឆ្នាំ​រូប​នេះ​​ ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​បារាំង​ លោក ​អេម៉ានុយអែល​ ម៉ាក្រុង​ ជំនួស​តំណែង​លោក ​អ៊ីដូអាដ​ ហ្វីលីប​ ខណៈ​លោក​ប្រធានាធិបតី​បាន​ស្វះ​ស្វែង​ចាប់​ផ្តើម​ជា​ថ្មី​មួយ​ ដើម្បី​បញ្ចប់​ការងារ​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក ​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ ​ខាង​មុខ​នេះ​។​

សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​ បាន​ធ្លាក់​ចុះ​​យ៉ាង​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​ ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា ខណៈ​លោក​ ម៉ាក្រុង ​​បាន​រៀបចំ​ធ្វើ​ការ​បោះ​ឆ្នោត​តំបន់​កាល​ពី​ខែ​មុន​នេះ​៕ AFP/SK​