នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក​ Boris Johnson គ្រោងនឹង​អំពាវនាវ​ដល់​មេដឹកនាំ​នៃ​ប្រទេស​ដែលមាន​ជាងគេ​បំផុតនៅលើ​ពិភពលោក​ឱ្យ​រួបរួម​គ្នា​ក្នុង​បេសកកម្ម​ដ៏​ធំមួយ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ និង​ការ​ជា​សះស្បើយពី​ជំងឺ​រាតត្បាត​ប្រកប​ដោយនិ​រន្តរភាព​។

លោក ​Johnson គ្រោងនឹង​ធ្វើជា​ប្រធាន​នៃ​ការ​ប្រជុំ​តាម​អ៊ីន​ធើណិត​មួយជា​មួយ​មេដឹកនាំ​ប្រទេស​ឧស្សាហ​កម្ម​ទាំង ​៧ ​នៅ​ថ្ងៃសុក្រ ​សប្ដាហ៍នេះ​ដែលនេះ​ជា​ព្រឹត្តិការណ៍​ដំបូង​ដែល​ដឹកនាំ​ដោយ​លោក Johnson​ ចាប់តាំង​ពី​ចក្រភព​អង់គ្លេស​បាន​កាន់​តំណែង​ជា​ប្រធាន G-7​ កាល​ពី​ខែ​មករា​ មក។

លោក ​Johnson ​បាន​និយាយ​ថា៖ «កិច្ច​ប្រជុំនេះ នឹងលើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​យើង​កំពុង​ជួបប្រទះ​ចាប់ចេញ​ពី​បេសកកម្ម​ដ៏​ធំ​ ដើម្បីទ​ទួលបាន​វ៉ាក់សាំង​ដល់​គ្រប់ប្រទេស​ទាំងអស់ ​ដល់​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខូចខាត​ដែល​បានកើត​ឡើង​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​យើង​និង​ការ​ដឹកនាំ​ប្រទេស​ទៅ​រក​ភាពសះ​ស្បើយ​ប្រកប​ដោយ​និរន្តរភាព។ ទាំងនេះ ​សុទ្ធតែ​ត្រូវ​បានលើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ដែលយើង​មាន​ជា​មួយមិត្ត​របស់​យើង​និង ​ដៃគូនៅ​ជុំវិញ​ពិភព​លោក​នានា»៕