កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៨ មីនា នាយករដ្ឋមន្ត្រី​អាមេនី​ប្រកាស​លាលែង​ពី​តំណែង​នៅ​ខែ​មេសា ដើម្បី​រៀបចំ​ការ​បោះឆ្នោត​នៅ​ខែ​មិថុនា។

នាយករដ្ឋមន្ត្រី​អាមេនី លោក Nikol Pashinyan បាន​និយាយ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​របស់​លោក​ថា៖ «ខ្ញុំ​នឹង​លាលែង​ពី​តំណែង​នៅ​ខែ​មេសា​ ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​នាពេល​ខាង​មុខ។ ខ្ញុំ​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជា​បណ្តោះអាសន្ន»។

ស្រប​តាម​ច្បាប់​ប្រទេស​អាមេនី ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាច​កើត​ឡើង​នៅ​ពេល​ដែល​នាយករដ្ឋមន្រ្តី​ចុះចេញ​ពី​តំណែង និង​ពេល​ដែល​សភា​មិន​អាច​ជ្រើសរើស​អ្នក​ជំនួស​តំណែង​ប្រធានាធិបតី​ចំនួន​ពីរ​ដង។ លោក Pashinyan រង​សម្ពាធ​បន្ទាប់​ពី​ការ​បរាជ័យ​ខាង​យោធា​ប្រឆាំង​នឹង​ប្រទេស​អាស៊ែបៃហ្សង់ ដែល​​ជា​ប្រទេស​ជិត​ខាង​ និង​ជម្លោះ​ជាមួយ​មេ​ដឹកនាំ​យោធា​អាមេនី៕