The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ខណៈ​ការ​ចែកចាយ​ចាប់​ផ្ដើម​




នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ខណៈ​ការ​ចែកចាយ​ចាប់​ផ្ដើម​

Content image - Phnom Penh Post
John Healy មនុស្ស​ទី​២ ​នៅ​ក្នុង​​ប្រ​ទេស​អូស្ត្រាលី​ ដែល​ទទួលបានការ​ចាក់វ៉ាក់សាំង​ Pfizer/BioNTech ​នៅ​មជ្ឈមណ្ឌល​សុខាភាព ​Castle Hill នៅ​ទីក្រុងស៊ីដនី កាលពីថ្ងៃទី ២១ ខែកុម្ភៈ។ AFP

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ខណៈ​ការ​ចែកចាយ​ចាប់​ផ្ដើម​

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ២១ កុម្ភៈ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ Scott Morrison បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ដំបូង​ ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​នៅ​អូស្ត្រាលី​ មួយ​ថ្ងៃ​មុន​ការ​ចាក់​ជា​សាធារណៈ​ចាប់​ផ្ដើម​។

វ៉ាក់សាំង​ Pfizer/BioNTech និង​ត្រូវ​បាន​ចាក់​ជូន​មនុស្ស​ចំនួន​ ៦០.០០០ នាក់​ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ដំបូង​ ដោយ​ការ​ចាក់​ជុំ​ដំបូង ផ្ដល់​អាទិភាព​ដល់​បុគ្គលិក​ជួរ​មុខ​ចំនួន​ ៧០ ០០០០ នាក់​ ដូចជា​បុគ្គលិក​សុខាភិបាល​ មន្ត្រី​ព្រំដែន​ និង​បុគ្គលិក​ថែ​ទាំ​មនុស្ស​ចាស់​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ និយតករ​អូស្ត្រាលី​ ក៏​បាន​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ AstraZeneca និង​សាកលវិទ្យាល័យ​ Oxford ផង​ដែរ​ ដែល​នឹង​ចាប់​ចាក់​នៅ​ខែ​មីនា​ខាង​មុខ​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍