នាយក​រដ្ឋមន្រ្តី​ថៃ​លោក Prayut Chan-o-cha បាន​បដិសេធ​ការ​ចោទប្រកាន់​ដែលថា ​លោក​បាន​ទទួល​ផល​ប្រយោជន៍​ទាក់ទង​នឹងការ​លេងល្បែង​ខុសច្បាប់។

បញ្ហានេះ​ត្រូវបាន​លើកឡើង​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង ​Seri Ruam​ លោក SereepisuthTemeeyaves ​នៅការ​ជជែក​ដេញដោល​កាល​ពីថ្ងៃទី ​១៦ កុម្ភៈ​។

លោក ​Prayut Chan-o-cha ​បាន​បដិសេធ​ការ​អះអាង​នេះ​ដោយ​និយាយ​ថា ព័ត៌មាននេះ​ត្រូវ​បាន​យកចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ហើយការ​លើក​ឡើងបែបនេះ​ត្រូវមាន​ភស្តុតាង និង​សាក្សីច្បាស់​លាស់​ដើម្បីយក​រឿងក្តី​ទៅ​តុលាការ​ ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ចោទ​ប្រកាន់នេះ​៕