កាល​ពី​ថ្ងៃអង្គារ​ទី​ ១៦​ កុម្ភៈ​ នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​លោក Scott Morrison​ បាន​សុំ​អភ័យទោស​ទៅ​ស្រ្តីម្នាក់​ដែលបាន​លើក​ឡើងថា ​ត្រូវបាន​គេ​រំលោភ​នៅក្នុង​សភា​កាល​ពី​ ២​ ឆ្នាំមុន។

ស្ត្រីរូប​បាន​និយាយ​ថា ខ្លួន​បានគេ​រំលោភ​នៅក្នុង​កា​រិយាល័យ​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​បច្ចុប្បន្ន​គឺ​លោកស្រី​ Linda Reynolds​ នៅ​ខែ​មីនា ​ឆ្នាំ ២០១៩។ ​បុគ្គលិក​ដែលត្រូវ​បាន​ស្រ្តីនោះ​ចោទ​ប្រកាន់​ជា​បុគ្គលិក​បម្រើ​ការ​ក្នុង​គណបក្ស​លោក ​Morrison។ ​កាល​ពី​ថ្ងៃ​ទី ១៥ លោកស្រី ​Linda Reynolds​ បាន​បញ្ជាក់​ថា​ លោក​ស្រីបាន​ទទួល​ដំណឹងនេះ​នៅ​ក្នុងឆ្នាំ​ ២០១៩។

ស្រ្តីរូបនោះ​បាន​និយាយថា​ លោកស្រីបាន​ជ្រើសរើស​មិន​ដាក់​ពាក្យបណ្តឹង​ដោយ​សារតែការពារ​កេរ្តិ៍ឈ្មោះ​របស់​គណបក្ស ​និង​ដើម្បី​រក្សា​ការងារ​របស់​អ្នកស្រី។ លោក ​Morrison បាន​ធ្វើការ​សុំទោស​ស្ត្រីនោះ​ហើយ​សន្យានឹង​បើកការ​ស៊ើបអង្កេត​ទៅលើ​ករណីនេះ​៕