កាលពី​ថ្ងៃ​ព្រហស្បតិ៍​នាវាចម្បាំង​សហរដ្ឋអាមេរិក​ចំនួន ២ គ្រឿង​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​បង្ក​ឱ្យ​មាន​ការខឹងសម្បា​ពី​ទីក្រុង​ប៉េកាំង ហើយ​ថា អាមេរិក​ចង់​បង្អួត​យោធា​របស់ខ្លួន និង​មាន​ចេតនា​ចង់​បង្កើត​សង្ក្រាម​។

នេះ​គឺជា​លើក​ទី​ ២ ហើយ​ក្នុង​ខែធ្នូ ដែល​អាមេរិក​បាន​ប្រើប្រាស់​ផ្លូវទឹក​តែមួយ​ជាមួយ​ចិន ខណៈ​ចិន​ទើប​ប្រើប្រាស់​ផ្លូវទឹក​តែមួយ​នេះ​កាលពី​ ២ សប្ដាហ៍​មុន​។

ប្រទេស​ចិន​ដែល​អះអាងថា កោះ​តៃវ៉ាន់​ស្ថិត​ក្រោម​ការគ្រប់គ្រង​ខ្លួន​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​មាន​ការខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​អាមេរិក​ដែល​ឈាន​ជើង​ចូលមក គាំទ្រ​ឱ្យមាន​ឯករាជភាព​របស់​កោះ​នេះ ដែល​រួមមាន​ទាំង​ការលក់​អាវុធ និង​នាវាចម្បាំង​នានា​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​កាន់តែ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​កាន់តែ​មិន​ចុះសម្រុង​ឡើង​។

កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​បាន​និយាយថា នាវា​ពិឃាត​មីស៊ីល​ឈ្មោះថា​ USS John S. McCain និង USS Curtis Wilbur បាន «​ធ្វើ​ដំណើរ​ឆ្លង​កោះ​តៃវ៉ាន់​ដូច​សព្វដង​កាលពី​ថ្ងៃទី​ ៣១ ខែធ្នូ ស្របតាម​ច្បាប់​អន្តរជាតិ​»​។

កងទ័ពជើងទឹក​សហរដ្ឋ​អាមេរិក​បាន​បន្តថា​៖ «​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​សេរី និង​បើកចំហ​។ យោធា​សហរដ្ឋអាមេរិក​នឹង​បន្ត​ហោះហើរ​ឆ្លងកាត់​ច្រក​សមុទ្រ និង​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​»​។

គួរបញ្ជាក់​ផងដែរ​ថា កងទ័ព​ជើង​ទឹក​សហរដ្ឋ អាមេរិក​បាន​បើក​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ចំនួន​ ១៣ ​លើក​ហើយ​រួមទាំង​លើក​នេះ​នៅក្នុង​ឆ្នាំ​ ២០២០​។ នៅ​ថ្ងៃទី​ ១៨ ខែធ្នូ នាវា USS Mustin (DDG-89) ក៏បាន​ធ្វើដំណើរ​ឆ្លងកាត់​តៃវ៉ាន់​ផងដែរ​ហើយ​មិនយូរ​ប៉ុន្មាន​ (​ប្រហែល​ ២-៣ ​ថ្ងៃក្រោយ​) នាវា​ដឹក​យន្តហោះ​ថ្មី​របស់​ប្រទេស​ចិន គឺ​សានដុង​បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ក៏ដូចជា​ផ្លូវ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង​។

ក្រសួង​ការពារជាតិ​ចិន​បាន​ឱ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា​ «​ការបង្ក​ហេតុ​» និង​ជា​ «​បង្អួត​កម្លាំងយោធា​» ហើយ​បន្ថែម​ទៀត​ថា នាវា និង​យន្តហោះ​ចិន​តែងតែ​តាមដាន​នាវា​សហរដ្ឋអាមេរិក​។

ក្រសួង​បាន​បន្តថា​៖ «​បើកកប៉ាល់​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ជា​ការផ្ដល់​សារ​ខុស​ទាំងស្រុង​ទៅ​អ្នកគាំទ្រ​ឯករាជភាព​កោះ​តៃវ៉ាន់ និង​បង្កើត​ឱ្យ​មាន​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​រវាង​កោះ​នេះ​»​។

ក្រសួង​បានឱ្យដឹង​ទៀតថា​៖ «​កងទ័ព​រំដោះប្រជាជន​ចិន​ត្រូវ​រក្សា​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់ពេល ដើម្បី​ឆ្លើយតប​រាល់​ការគំរាមកំហែង និង​ការញុះញង់​ពី​អាមេរិក និង​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​»​។

ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយថា កប៉ាល់​ទាំងនោះ​បាន​ធ្វើដំណើរ​តាម​ទិសដៅ​ភាគ​ខាងជើង តាមរយៈ​ច្រក​សមុទ្រ​ដែល​គេ​ចាត់ទុកថា​ជា​ «​បេសកកម្ម​ធម្មតា​»​។ កម្លាំង​ប្រដាប់​អាវុធ​របស់​កោះតៃវ៉ាន់​ទទួល​បន្ទុក​ឃ្លាំមើល នាវា ហើយ​ស្ថានភាព​ក៏​ «​ធម្មតា​» មិនមាន​អ្វី​ប្លែក​ឡើយ​។

យោធា​ចិន​បាន​និយាយថា​ខ្លួន​បាន​តាម​នាវាចម្បាំង​អាមេរិក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃទី​ ១៩ ខែធ្នូ ហើយ​ថា បេសកកម្ម​នេះ​ជា​សកម្មភាព​ខុស​ធ្ងន់ធ្ងរ​។

មួយថ្ងៃ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អាមេរិក​មក​កង​នាវាចរ និង​ទ័ពអាកាស​តៃវ៉ាន់​ដែល​ដាក់ពង្រាយ​នៅ​តំបន់​នោះ​ត្រូវ​បាន​ជំនួស​ដោយ ក្រុម​នាវា​ដឹក​យន្តហោះ​ចិន ដឹកនាំ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ឈ្មោះ​ថា​សាន​ដុង​ឱ្យនៅ​ប្រចាំការ​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​វិញ​។

ប្រទេស​ចិន​បាន​និយាយថា​ក្រុម​កង​នាវា​ថ្មី​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​ជារឿយៗ​៕