ឈូង​សមុទ្រការឌីហ្គានៈ​ ​អាមេរិក​កំពុង​បណ្តុះ​បណ្តាល​ក្រុម​សម្ព័ន្ធ​មិត្ត​ឈូង​សមុទ្រ​ ដើម្បី​ ​«​ការ​ពារ​នា​វា​ចរណ៍​»​ នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​បញ្ហា​ប្រចាំ​តំបន់​ ខណៈ​ខ្លួន​បាន​ស្វះ​ស្វែង​បង្កើត​សម្ព័ន្ធ​មិត្ត​មួយ​ដើម្បី​ទប់​ទល់​ជា​មួយ​ប្រទេស​ អ៊ី​រ៉ង់​។​

​សម​យុទ្ធ​ដែន​សមុទ្រ​អន្ត​រជាតិ​របស់​ក្រុង​វ៉ាស៊ីន​តោន ​(IMX) រយៈ​ពេល​ ៣​ សប្តាហ៍ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី ​២១ ​ខែ​តុលា​ បាន​កើត​ឡើង​ក្រោយ​ពី​នាវា​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ ត្រូវ​បាន​គេ​វាយ​ប្រហារ​នៅ​ក្នុង​ឈូង​សមុទ្រ​ចាប់​ពី​ខែ​ឧសភា​ បាន​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​។​

​ក្រុង​វ៉ាស៊ីន​តោន​ និង​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​ផ្សេង​ទៀត ​បាន​ស្តី​បន្ទោស​ឧប្បត្តិ​ហេតុ​នោះ​ទៅ​លើ​អ៊ី​រ៉ង់ ​ដែល​បាន​បដិសេធ​ថា​មិន​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ណា​មួយ​នោះ​ទេ​។​

​កាល​ពី​ថ្ងៃ​អង្គារ​ អាមេរិកបាន​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ ដើម្បី​ឲ្យ​ពិនិត្យ​មើល​ផ្នែក​នៃ​សម​យុទ្ធ IMX​​ នោះ​ ជា​សម​យុទ្ធ​ដែន​សមុទ្រ​ទ្រង់​ទ្រាយ​ធំ​បំផុត​ទី​​ ២ ​របស់​ខ្លួន​៕ SK