The Phnom Penh Post Search

Search form

និស្សិត​ថៃ​​ រិះគន់​អាភីស៊ីត​ពី​បញ្ហា​ការបង្ក្រាប​បាតុករ​អាវ​ក្រហម ​អំឡុង​កាន់​អំណាច

Content image - Phnom Penh Post
លោក​អាភីស៊ីត​ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​ធម្មសាស្ត្រ។ BKP​

និស្សិត​ថៃ​​ រិះគន់​អាភីស៊ីត​ពី​បញ្ហា​ការបង្ក្រាប​បាតុករ​អាវ​ក្រហម ​អំឡុង​កាន់​អំណាច

ក្រុងបាងកក: និស្សិត​ថៃ​មួយ​ក្រុម បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​គណបក្ស​ប្រជាធិបតី​លោក​អាភីស៊ីត វេចា​ជីវ៉ា កាល​ពីថ្ងៃ​អង្គារ ជុំវិញ​បញ្ហា​នៃការ​បង្ក្រាប​ដ៏សាហាវ​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​លើ​ហ្វូង​បាតុករ​អាវ​ក្រហម​ក្នុង​ឆ្នាំ ២០១០។

លោក​អាភីស៊ីត កំពុង​ថ្លែង​សុន្ទរកថា​ស្តីពី​ទស្សន​នយោបាយ​នៅ​សាកលវិទ្យាល័យ​ធម្មសាស្ត្រ។

និស្សិត ៤ នាក់​ដឹកនាំ​ដោយ​លោក Phrit Chiwarak បាន​កាន់​ផ្ទាំង​ប្រកាស​មួយ និង​រូបថត​របស់​ក្រុម​បាតុករ ដែល​បាន​ស្លាប់​ដោយ​រិះគន់​លោក​ពីបទ​សម្លាប់​ក្រុម​បាតុករ ដែល​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នៅ​ពេល​នោះ។

អតីត​នាយករដ្ឋមន្ត្រី​នេះ បាន​ព្យាយាម​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ភាព​ស្ងប់ស្ងាត់ និង​បន្តការ​ថ្លែង​របស់​លោក​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​បរិវេណ​សាកលវិទ្យាល័យ​រង្ស៊ីត។

ដោយ​បាន​ហៅការ​ការប្រឆាំង​តវ៉ា​នោះ​ថាជា​ទម្រង់​មួយ​នៃ «ការបញ្ចេញ​គំនិត​យោបល់» នោះ​លោក​អាភីស៊ីត បាន​ព្យាយាម​ពន្យល់​ស្ថានការណ៍​ដ៏តឹង​តែង​មួយ ដែល​រដ្ឋាភិបាល​របស់​លោក​ត្រូវ​ប្រឈម និង​មូលហេតុ​ដែល​រដ្ឋាភិបាល​របស់​លោក​ចាំបាច់​ត្រូវ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក្រាប​និង​បាន​បញ្ចប់ការ​ប្រឆាំង​តវ៉ា​នោះ។ មនុស្ស​យ៉ាង តិច ៩១ នាក់​រួមទាំង​ទាហាន និង​ក្រុម​បាតុករ​ជាច្រើន​នាក់ បាន​ស្លាប់​នៅ​ពេល​នោះ៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។