ក្រុមអ្នក​លួចព័ត៌មាន​តាមអ៊ីន​ធឺណិត​បាន​កំណត់​គោលដៅ​មន្ទីរពេទ្យ​នៅស្រុក​វ៉ៃកាតូ ​នៃប្រទេស​នូវែលសេឡង់ ​ហើយបាន​ចេញផ្សាយព័ត៌​មានឯកជន​របស់អ្នកជំងឺ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្រុមនោះ​បានចេញនូ​វកំណត់ត្រា​និង​ឯកសារ​ផ្លូវការជាច្រើន​ដែលមាន​ឈ្មោះ លេខទូរស័ព្ទ​ និងអាសយ​ដ្ឋាន​របស់​អ្នកជំងឺ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ប្រទេស​នូវែលសេឡង់។

លោក Kevin Snee នាយក​ប្រតិបត្តិ​ Waikato DHB ​បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយថា៖ «យើងដឹងថា​អ្នកទាំងនោះ​កំពុងធ្វើ​អ្វីតាមតែ​ប្រព័ន្ធផ្សព្វផ្សាយ​បាន​ផ្សព្វផ្សាយ​រួច មកហើយ ​ហើយនេះ​អាចជះឥទ្ធិពល​ដល់ឥរិយាបថ​របស់​ពួកគេ។ រដ្ឋាភិបាល​មិនអាច​ធ្វើការអ​ត្ថា​ធិប្បាយ​បន្ថែមនោះទេ»។

ការវាយ​ប្រហារ​តាមប្រព័ន្ធ​អ៊ីន​ធឺណិត​នេះ​កើតឡើង​ បន្ទាប់ពី​ប្រតិបត្តិ​ករសេវាកម្ម​សុខភាពរបស់អៀរឡង់​ត្រូវបាន​វាយប្រហារ​ដោយការ​វាយលុក​ដោយក្រុម​វាយប្រហារ​តាមអ៊ីន​ធឺណិតអន្តរជាតិ​មួយ កាល​ពី​សប្តាហ៍មុន៕