ក្រុង​លីសបោន៖​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក បេនចាមីន​ នេតានីយ៉ាហ៊ូ​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ នៅ​ក្នុង​ប្រទេស ​ព័រទុយហ្គាល់ ​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​បាន​អំពាវនាវ​ឲ្យ​បង្កើន​ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់់ ​«​ដែល​ជិត​ដួល​រលំ​​នេះ​»​។​

លោក​ បេនចាមីន​ នេតានីយ៉ាហ៊ូ ​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​លីស​បោន ​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​មាន​សំណាង​ល្អ​ណាស់​ដែល​ប្រធានាធិបតី​លោក ​ដូណាល់ ត្រាំ​ បាន​ដឹកនាំ​គោល​នយោបាយ​មិន​ផ្លាស់​ប្តូរ​អំពី​ការ​ដាក់​សម្ពាធ​ប្រឆាំង​អ៊ីរ៉ង់​។ ​ការ​ឈ្លាន​ពាន​របស់​អ៊ីរ៉ង់​កំពុង​កើន​ឡើង​ ប៉ុន្តែ​ឥទ្ធិពល​របស់​ខ្លួន​កំពុង​ដួល​រលំ​ហើយ​នោះ​»​។​

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​និយាយ​ថា​ សូម​មេត្តា​​ដាក់​សម្ពាធ​លើ​​ប្រទេស ​អ៊ីរ៉ង់ ​ដែល​ជិត​ដួល​រលំ​​នេះ​ ឲ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​»​។​

លោក ​នេតានីយ៉ាហ៊ូ ​បាន​សង្កត់​ធ្ងន់ថា​ ប្រទេស ​អ៊ីរ៉ង់ ​គឺ​ជា​ប្រធានបទ​សំខាន់​អំពី​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​លោក ប៉ុមប៉េអូ​ ដោយ​បាន​បន្ថែម​ថា ​«ប្រធានបទ​ទី​២ ​គឺ​ពិភាក្សា​អំពី​ប្រទេស ​អ៊ីរ៉ង់​ ហើយ​កិច្ច​ប្រជុំ​ទី​៣ ​និយាយ​អំពី​អ៊ីរ៉ង់​ដដែល​»​។​

លោក ​ប៉ុម​ប៉េអូ​ បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា​ ខ្លួន​បាន ​«​បង្កើត​ឲ្យ​មាន​កិច្ច​ប្រជុំ​១»​។​

លោក​បាន​បន្ថែម​ថា​៖ «​យើង​បាន​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ប្រឆាំង​អំណាច​ជិត​ដួល​រលំ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​​សំខាន់​ ជាមួយ​ក្រុម​ដៃ​គូ​ក្នុង​តំបន់​ និង​បញ្ហា​ផ្សេងៗ​ទាក់ទង​ទៅ​នឹង​សន្តិសុខ​របស់​អ៊ីស្រាអែល​»​។​

បញ្ហា​ថា​តើ​ត្រូវ​បង្កើត​ឲ្យ​មាន​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​ដោយ​របៀប​ណា​ នៅ​ពេល ​«​មាន​ការ​តវ៉ា​ប្រឆាំង​អ៊ីរ៉ង់​កំពុង​កើត​ឡើង​នៅ​​ទីក្រុង​បាកដាដ និង​នៅ​ទីក្រុង​បៃរូត​នោះ»​៕ AFP/SK