ក្រុង​បាងកក៖ ​គណបក្ស​ប្រឆាំង​កំពុង​ស្វះស្វែង​រក​កិច្ច​ប្រជុំ​សភា​ពិសេស​មួយ​នៅ​ថ្ងៃ​ទី ​២២​ ខែ​វិច្ឆិកា​ ដើម្បី​ពិភាក្សា​ញត្តិ​មួយ​ ដើម្បី​បង្កើត​គណៈកម្មាធិការ​ក្នុង​ការ​សិក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​ញត្តិ​មួយ​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ ដើម្បី​សិក្សា​ផល​ប៉ះ​ពាល់​ពី​បទ​បញ្ជា​​និង​សេចក្តី​ប្រកាស​​​​​ផ្សេងៗ​​​ដែល​ត្រូវ​បាន​ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ក្រោម​​មាត្រា ​៤៤ ​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ ដើម្បី​សន្តិភាព ​និង​សណ្តាប់​ធ្នាប់​ ដែល​បច្ចុប្បន្ន​បាន​ស្លាប់​បាត់​ទៅ​ហើយ​នោះ​។​

លោក ​ស៊ុធីន​ ក្លងសាង​ ជា​ប្រធាន​បក្ស​ប្រឆាំង​តម្រង់​ទិស​ និង​សមាជិក​សភា​បក្ស​ភឿ​ថៃ​ប្រចាំ​នៅ​ខេត្ត​មហាសារ៉ាខាម​ បាន​ថ្លែង​ថា​ លោក​នឹង​ស្នើ​ឲ្យ​ប្រធាន​សភា​លោក​ ឈួន​ លីក​ផៃ​កោះ​ប្រជុំ​សភា​ពិសេស​មួយ​ ដើម្បី​ពិចារណា​ញត្តិ ​២ ​ជា​បន្ទាន់​។​

ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​គណបក្ស​ភឿ​ថៃ ​អំពី​ការ​ដោះស្រាយ​របៀប​វារៈ​ក្នុង​សភា​ដែល​បាន​ពន្យា​រពេល​ក្នុង​ការ​កែប្រែ​មាត្រា​រដ្ឋ​ធម្មនុញ្ញ​ លោក​ឈួន​ លីកផៃ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​មិន​បាន​ព្យាយាម​ពន្យារ​ញត្តិ​នោះ​ទេ​ ហើយ​បាន​លើក​ឡើង​ថា ​ញត្តិ​ស្តីពី​របៀបវារៈ​នៅ​ក្នុង​សភា​នោះ ​ត្រូវ​តែ​លើក​ឡើង​យក​មក​​ជជែក​​ដេញដោល​នៅ​ក្នុង​សភា​ឲ្យ​បាន​ច្បាស់​លាស់។​

លោក​ ឈួន​ លីកផៃ ​បាន​ថ្លែង​ថា​សភា​បច្ចុប្បន្ន​ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​របៀបវារៈ​របស់​ខ្លួន​ ដោយ​បាន​បន្ថែម​ថា​សភា​ត្រូវ​តែ​ពិភាក្សា​អំពី​ញត្តិ​ទាំង​អស់​នៅ​លើ​របៀបវារៈ​ដោយ​ស្មើភាព​​។ ​លោក​បាន​ថ្លែង​ថា ​មាន​របៀប​វារៈ​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​ទទួល​ស្គាល់​ ពី​សភា​ដែល​ត្រូវ​តែ​ចំណាយ​ពេល​ជជែក​ដេញ​ដោល​នៅ​ក្នុង​សភា​។​

លោក ​ឈួន​ លីក​ផៃ​ បាន​ថ្លែង​ថា​៖ «​កាល​ពី​សប្តាហ៍​មុន​ ​​យើង​​បាន​ចំណាយ​ពេល ​២ ​ថ្ងៃ​ ដើម្បី​ត្រួត​ពិនិត្យ​របៀបវារៈ​ទាំង​នោះ​»​៕ BKP/SK