The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​ភឿថៃ បាត់បង់​ក្តី​សង្ឃឹម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ឆ្នោត

បក្ស​ភឿថៃ បាត់បង់​ក្តី​សង្ឃឹម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ឆ្នោត

Content image - Phnom Penh Post
តំណាង​នៃ​បក្ស​ភឿ​ថៃ​ និង​សម្ព័ន្ធមិត្ត ប្រកាស​គម្រោង​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ BKP​

បក្ស​ភឿថៃ បាត់បង់​ក្តី​សង្ឃឹម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ឆ្នោត

ក្រុង​បាងកកៈ ក្តី​សង្ឃឹម​របស់​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ មើល​ទៅ​ហាក់​បី​ដូច​ជា​បាត់បង់ ​ក្រោយ​ពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (EC) ​បាន​អនុម័ត​តំណាង​រាស្ត្រ ១៤៩ រូប ក្នុង​បញ្ជី​ឈ្មោះ​បក្ស​កាល​ពី​ថ្ងៃ​ពុធ​ ដែល​បាន​កាត់​បន្ថយ​ចំនួន​អាសនៈ​ ​ដែល​ដោយ​គណបក្ស​​ចម្រុះ​ទទួល​បាន​ ២៤៥ ​អាសនៈ​នោះ​។​

ប្រភព​ចេញ​ពី​គណបក្ស​ PPRP ​បាន​ថ្លែង​ថា ​ក្រោយ​ពី​ទីភ្នាក់ងារ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្រេច​ចិត្ត​ដាក់​ជូន​អាសនៈ​ក្នុង​​បញ្ជី​បក្ស​ទៅ​កាន់​គណបក្ស​​តូចៗ ​១២​ គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់ ​(PPRP) ​បច្ចុប្បន្ន​ កំពុង​ផ្លាស់​ប្តូរ​ក្នុង​ការ​បង្កើន​ល្បឿន​យ៉ាង​ខ្លាំង​ ដើម្បី​បង្កើត​ក្រុម​ចម្រុះ​គូបដិបក្ខ​មួយ​ និង​ក្រុម​ប្រឆាំង​សំខាន់ៗ​នៅ​ក្នុង​គណបក្ស​ ដែល​បាន​ចាប់​ផ្តើម​រួច​ជា​ស្រេច ​ដើម្បី​ពិភាក្សា​បែង​ចែក​អាសនៈ​គណៈ​រដ្ឋមន្ត្រី​នៅ​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន​នោះ​។​

ប្រភព​នោះ​បាន​ថ្លែង​ថា គណបក្ស​ភូមិ​ចៃ​ថៃ ​និង​គណបក្ស​ប្រជាធិបតេយ្យ ​នឹង​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ ​៦ ​អាសនៈ​នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី ​ចំណែក​ឯ​គណបក្ស​ឆាត​ថៃ​ផាត់ថាណា​នឹង​ទទួល​បាន ​២ ​អាសនៈ​។​

ប្រភព​ដដែល​នោះ​បាន​បន្ថែម​ទៀត​ថា​៖ «​ចំណែក​ឯ​ក្រុម​គណបក្ស​តូចៗ​ កំពុង​ចូលរួម​ជាមួយ​កង​កម្លាំង ​ដើម្បី​ចរចា​ទាមទារ​យក​អាសនៈ​ច្រើន​បន្ថែម​ទៀត​»​។​

តំណាង​រាស្ត្រ​ជើង​ចាស់​ប្រចាំ​ខេត្ត​ ឆាក​ឈើងសៅ​ លោក​ Suchart Tancharoen ​ត្រូវ​គេ​ជ្រើសរើស​តែង​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​សភា​។

យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ប្រកាស​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ​ប្រសិន​បើ​រដ្ឋាភិបាល​​​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ផាឡាំងប្រាឆារ៉ាត មាន​​អាសនៈ​ចំនួន ​២៥៣ ហើយ​រដ្ឋាភិបាល​​​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​មាន​អាសនៈ ​២៤៥៕ BKP/SK

អត្ថបទគួរចាប់អារម្មណ៍