The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បងប្អូន​រួម​អាវុធ​របស់ ប្រាយុធ ​រក្សា​តំណែង​​​រដ្ឋ​មន្ត្រី​ដដែល

បងប្អូន​រួម​អាវុធ​របស់ ប្រាយុធ ​រក្សា​តំណែង​​​រដ្ឋ​មន្ត្រី​ដដែល

Content image - Phnom Penh Post
លោក ​ប្រាយុធ (កណ្តាល​) ឈរ​ថត​រូប​ជាមួយ​សមាជិក​​រដ្ឋាភិបាល​ចម្រុះ​នៅ​ក្នុង​អំឡុង​ពិធី​តែង​តាំង​។ AFP

បងប្អូន​រួម​អាវុធ​របស់ ប្រាយុធ ​រក្សា​តំណែង​​​រដ្ឋ​មន្ត្រី​ដដែល

ក្រុង​បាងកកៈ ​ប្រភព​ជា​ច្រើន​​បាន​និយាយ​​ថា ​៖«​បងប្អូន​រួម​អាវុធ​ ​២ នាក់​» ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន់-អូចា​ ដែល​ជា​ឥស្សរជន​ស្នូល​នៃ​របប​យោធា ​បាន​បន្ត​កាន់តំណែង​ជា​រដ្ឋមន្ត្រី​របស់​ពួក​គេ​ដដែល​​។​
យោង​តាម​ប្រភព​នោះ​បាន​ឲ្យ​​ដឹង​ថា គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​ភូមិ​ចៃ​ថៃ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដណ្តើម​យក​តំណែង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សំខាន់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​នោះ​។​

បញ្ជី​ឈ្មោះ​មនុស្ស ​ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​មាន​នៅ​ក្នុង​ជួរ​តំណែង​រដ្ឋមន្ត្រី ​ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ ក្រោយ​ពី​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន់​-​អូចា​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​២ ​កាល​ពី​ថ្ងៃ​អង្គារ​​។

Content image - Phnom Penh Post
លោក ​ប្រាយុធ និង​ភរិយា ចូលរួម​ព្រះរាជ​ពិធី​​តែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៅ​​វិមាន​រដ្ឋាភិបាល​។ AFP


ប្រភព​​នោះ​បាន​ថ្លែង​បន្ត​ថា ដោយ​ត្រៀម​រៀបចំ​ឲ្យ​លោក​ឧត្តម​សេនីយ៍ ប្រាវិត​ វង់ស៊ុវ៉ាន់ ​នឹង​នៅ​តែ​រក្សា​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អាណត្តិ​នេះ ​ចំណែក​​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន់-​អូចា​ នឹង​​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ដែល​កាល​ពី​មុន​ លោក ​ប្រាវិត​ វង់ស៊ុវ៉ាន់​ បាន​កាន់​តំណែង​នេះ​​។​ លោក​ឧត្តមសេនីយ៍​ អានុផុង​ ផៅជិនដា​ នឹង​នៅ​តែ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដូច​មុន​ដដែល​។​

លោក​ឧត្តមសេនីយ៍​ ប្រាវិត​ វង់ស៊ុវ៉ាន់ ​នៅ​តែ​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ ​ដើម្បី​សន្តិភាព ​ និង​សណ្តាប់​ធ្នាប់ (NCPO) ​ចំណែក​លោក​ឧត្តមសេនីយ៍​ អានុផុង​ ផៅជិនដា ​នៅ​តែ​ជា​សមាជិក​ម្នាក់​របស់ ​NCPO​។​

គណបក្ស​ប្រជាធិបតេយ្យ ​និង​គណបក្ស​ភូមិ​ចៃ​ថៃ​ បាន​បដិសេធ​មិន​ព្រម​ប្រគល់​តំណែង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ទៅ​ឲ្យ​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ (PPRP) ​វិញ​ជា​ដាច់​ខាត​។​

គណបក្ស​ទាំង ​២​ បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀង​អំពី​តំណែង​រដ្ឋមន្ត្រី​ទាំង​នោះ​ ត្រូវ​បាន​ផ្សះផ្សា​ជាមួយ​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ PPRP ​នៅ​មុន​ពេល​ដែល​ពួក​គេ​ បាន​ឯកភាព​បោះ​ឆ្នោត​ឲ្យ​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ ចាន់​-អូចា​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី ​៥ ​ខែ ​មិថុនា​។​

Content image - Phnom Penh Post
លោក ​ប្រាយុធ ចាន់-អូចា ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​រាជ​ពីធី​តែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី​​។ AFP

ប្រភព​ដដែល​​ បាន​បន្ថែម​ថា ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ទី​បំផុត​ ត្រូវ​ទទួល​បាន​តំណែង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង ពាណិជ្ជកម្ម​ ចំណែក​ឯ​គណបក្ស​ភូមិ​ចៃ​ថៃ​វិញ​ នឹង​ទទួល​ឋានៈ​ជា​អ្នក​ដឹកនាំ​ក្រសួង​ដឹក​ជញ្ជូន​ ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឯកភាព​គ្នា​ជាមួយ​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​។

លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ចាន់​-អូចា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​ នឹង​នៅ​តែ​អង្គុយ​នៅ​តុ​ចរចា​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត​ចម្រុះ​របស់​លោក​ ​ដើម្បី​បង្កើត​គណៈ​រដ្ឋមន្ត្រី​​ឲ្យ​បាន​​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

នៅ​មុន​ពេល​ព្រះរាជ​ពិធី​​តែងតាំង​​ត្រូវ​បាន​រៀបចំ​ឡើង​នោះ លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ចាន់​-អូចា​ បាន​ថ្លែង​​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​​ក្រុង​បាងកក​ថា​ ក្រុម​គណៈរដ្ឋមន្ត្រី​ថ្មី ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​​នេះ​ ប៉ុន្តែ​​នឹង​មាន​ការ​ពិភាក្សា​ជា​ច្រើន​ទៀត​អំពី​ការ​បង្កើត​នេះ៕ BKP/SK

អត្ថបទគួរចាប់អារម្មណ៍